​ធម្មបទគាថា​ ​និរយ​វគ្គ​ ​ទី២២​ ​


 [​៣២​]​ ​អ្នកពោល​ពាក្យ​មិន​ពិត​ ​ឬបុគ្គល​ណា​ធ្វើ​ ​(​អំពើអាក្រក់​)​ ​ហើយ​ ​និយាយ​ថា​ ​អញ​មិន​ធ្វើ​ទេ​ ​(​បុគ្គល​នោះ​)​ ​រមែង​ទៅកាន់​នរក​ ​ជន​ទាំងពីរ​នាក់​ ​ដែល​មានអំពើ​ទាបថោក​ ​(​ស្មើគ្នា​)​ ​នោះ​ ​លុះ​លះលោក​នេះ​ទៅ​ហើយ​ ​រមែង​ជា​អ្នក​ស្មើគ្នា​ ​(​ដោយ​គតិ​)​ ​ក្នុង​លោកខាងមុខ​ទៀត​។​
 ​ពួក​ជន​ច្រើន​នាក់​ ​ដែល​មានក​ព័ន្ធព័ទ្ធ​ដោយ​សំពត់​កាសាវៈ​ ​តែ​ ​(​ប្រព្រឹត្ត​)​ ​ធម៌​ដ៏​លាមក​ ​មិនបាន​សង្រួម​ ​ពួក​ជន​លាមក​ទាំងនោះ​ ​រមែង​ទៅ​កើត​ក្នុង​នរក​ ​ដោយសារ​កម្ម​ទាំងឡាយ​ដ៏​លាមក​នោះ​។​
 បព្វជិត​ទ្រុស្តសីល​ ​សូវ​បរិភោគ​ដុំដែក​ ​ដែល​កំពុង​ក្តៅ​ ​មាន​ពណ៌​ដូច​អណ្តាត​ភ្លើង​ ​ប្រសើរ​ជាង​ ​បព្វជិត​ទ្រុស្តសីល​ ​មិន​សង្រួម​បរិភោគ​ដុំ​បាយ​អ្នក​ដែន​ ​នឹង​ប្រសើរ​ដូចម្តេច​បាន​។​
 នរជន​ ​អ្នក​ប្រមាទ​ហើយ​ ​សេព​ប្រពន្ធ​របស់​បុគ្គល​ដទៃ​ ​រមែង​ដល់​នូវ​ហេតុ​នៃ​សេចក្តី​ទុក្ខ​ ​៤​ ​យ៉ាង​ ​គឺទី​ ​១​ ​បាន​របស់​មិនមែន​ជា​បុណ្យ​ ​ទី​ ​២​ ​ដេក​មិនបាន​តាមប្រាថ្នា​ ​ទី​ ​៣​ ​ការ​តិះដៀល​ ​ទី​ ​៤​ ​ការ​ធ្លាក់​នរក​។​ ​
ថយ | ទំព័រទី ៨៥ | បន្ទាប់