នគរ​នៅទីបំផុត​ដែន​ ​ដែលគេ​គ្រប់គ្រង​ហើយ​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​យ៉ាងណា​ ​អ្នក​ទាំងឡាយ​ ​គួរ​រក្សាខ្លួន​យ៉ាងនោះ​ ​កុំ​ឲ្យ​ខណៈ​(​១​)​ ​កន្លង​អ្នក​ទាំងឡាយ​បាន​ឡើយ​ ​ព្រោះថា​ ​ជន​ទាំងឡាយ​ ​ដែល​ឲ្យ​ខណៈ​កន្លង​ហើយ​ ​រមែង​សោក​ស្តាយ​ ​ក្នុង​នរក​មីរដេរដាស​។​
 សត្វ​ទាំងឡាយ​ ​ដែល​ប្រកាន់​មិច្ឆាទិដ្ឋិ​ ​រមែង​ខ្មាស​ ​ក្នុង​ហេតុ​ដែលគេ​មិន​ត្រូវ​ខ្មាស​ ​រមែង​មិន​ខ្មាស​ ​ក្នុង​ហេតុ​ដែលគេ​ត្រូវ​ខ្មាស​ ​សត្វ​ទាំងនោះ​ ​តែង​ទៅកាន់​ទុគ្គតិ​។​
 សត្វ​ទាំងឡាយ​ ​ដែល​ប្រកាន់​មិច្ឆាទិដ្ឋិ​ ​រមែង​យល់ឃើញ​ ​ក្នុង​ហេតុ​ដែលគេ​មិន​ត្រូវ​ខ្លាច​ ​ថា​ជាហេតុ​ដែលគេ​ត្រូវ​ខ្លាច​ផង​ ​យល់ឃើញ​ក្នុង​ហេតុ​ដែលគេ​ត្រូវ​ខ្លាច​ ​ថា​ជាហេតុ​ដែលគេ​មិន​ត្រូវ​ខ្លាច​ផង​ ​សត្វ​ទាំងនោះ​ ​តែង​ទៅកាន់​ទុគ្គតិ​។​
 ​សត្វ​ទាំងឡាយ​ ​ដែល​ប្រកាន់​មិច្ឆាទិដ្ឋិ​ ​រមែង​យល់ឃើញ​ ​ក្នុង​ហេតុ​ដែល​ឥត​ទោស​ ​ថា​ជាហេតុ​មានទោស​ផង​ ​យល់ឃើញ​ ​ក្នុង​ហេតុ​ដែល​មានទោស​ ​ថា​ជាហេតុ​ឥត​ទោស​ផង​ ​សត្វ​ទាំងនោះ​ ​តែង​ទៅកាន់​ទុគ្គតិ​។​
​(​១​)​ ​ខណ​-​សព្ទ​នេះ​ ​ប្រែថា​ ​“​ពេល​ល្អ​”​ ​ចែកចេញជា៤យ៉ាងគឺ​ ​ពុទ្ធុប្បាទ​ក្ខ​ណោ​ ​ពេល​ដែល​ព្រះពុទ្ធ​បាន​ត្រាស់​ ​១​ ​មជ្ឈិម​ប្ប​ទេ​សេ​ ​ឧប​ត្តិ​ក្ខ​ណោ​ ​ពេល​ដែល​សត្វ​កើតឡើង​ក្នុង​មជ្ឈិមប្បទេស​ ​១​ ​សម្មាទិដ្ឋិ​យា​ ​បដិ​លទ្ធ​ក្ខ​ណោ​ ​ពេល​ដែល​ត្រូវ​បាន​សម្មាទិដ្ឋិ​ ​១​ ​ឆ​ន្ន​មាយ​ត​នា​នំ​ ​អ​វេ​កល្ល​ក្ខ​ណោ​ ​ពេល​ដែល​មិន​វិកល​អាយតនៈ​ប្រាំមួយ​ ​១​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៨៧ | បន្ទាប់