នេះជាវិជ្ជាទី ២ ដែលភិក្ខុនោះបានហើយ អវិជ្ជា ខ្ចាត់បាត់ទៅ វិជ្ជា ក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើងដល់ភិក្ខុនោះ ដែលមិនប្រហែសធ្វេស ខំព្យាយាមដុតកំដៅកិលេស មានចិត្តមូលស្លុង។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុបានធ្វើឲ្យជាក់ច្បាស់ សម្រចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ នេះជាវិជ្ជាទី ៣ ដែលភិក្ខុនោះបានហើយ អវិជ្ជាខ្ចាត់បាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺ ក៏កើតឡើង ដល់ភិក្ខុនោះ ដែលមិនប្រហែសធ្វេស ខំព្យាយាមដុតកំដៅកិលេស មានចិត្តមូលស្លុង។ ម្នាលភិក្ខុទាំងឡាយ តថាគត បញ្ញត្តនូវបុគ្គលអ្នកបានត្រៃវិជ្ជាដោយធម៌ ថាជាព្រាហ្មណ៍ មិនបញ្ញត្តនូវបុគ្គលដទៃថាជាព្រាហ្មណ៍ ដោយគ្រាន់តែពាក្យពោល និងបង្ហាញនូវមន្តប៉ុណ្ណោះទេ យ៉ាងនេះឯង។
បុគ្គលណា បានដឹងនូវខន្ធសន្តាន ដែលអាស្រ័យនៅក្នុងកាលមុន ទាំងឃើញនូវឋានសួគ៌ និងអបាយ ទាំងបានដល់នូវការអស់ទៅនៃជាតិ ជាខាងក្រោយ បុគ្គលនោះ ឈ្មោះថា អ្នកប្រាជ្ញ បានញ៉ាំងកិច្ចឲ្យសម្រេច ព្រោះដឹងច្បាស់នូវចតុសច្ចធម៌។ ព្រាហ្មណ៍ (ណា) ជាអ្នកបានត្រៃវិជ្ជា ដោយវិជ្ជា ៣ នុ៎ះ