ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុបែបនោះ ហៅថា សាស្តាក៏បាន ហៅថា អ្នកនាំទៅនូវពួកក៏បាន ហៅថា អ្នកលះបង់សត្រូវ ក៏បាន ហៅថា អ្នកបន្ទោបង់ងងឹតក៏បាន ហៅថា អ្នកធ្វើពន្លឺក៏បាន ហៅថា អ្នកធ្វើឲ្យភ្លឺស្វាងក៏បាន ហៅថា អ្នកធ្វើប្រទីបក៏បាន ហៅថា អ្នកធ្វើរស្មីក៏បាន ហៅថា អ្នកទ្រោលបំភ្លឺដោយគប់ភ្លើងក៏បាន ហៅថា អរិយៈក៏បាន ហៅថា អ្នកមានចក្ខុក៏បាន។
[១០៧] ម្នាលភិក្ខុទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះវត្ថុជាទីកើតនៃតណ្ហានេះ មាន ៤។ វត្ថុជាទីកើតនៃតណ្ហា ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះហេតុចីវរ ១ ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះហេតុបិណ្ឌបាត ១
ការដែលបានជួបប្រទះជាដើម នូវពួកអរិយៈ ជាអ្នកដឹងច្បាស់ បានចំរើនចិត្ត ចិញ្ចឹមជីវិតតាមធម៌នុ៎ះឯង ជាហេតុធ្វើឲ្យមានបាមោជ្ជៈ។ ពួកអរិយៈនោះ តែងបំភ្លឺ សំដែងនូវព្រះសទ្ធម្ម អ្នកធ្វើរស្មី ធ្វើពន្លឺ អ្នកមានប្រាជ្ញា មានចក្ខុ លះបង់នូវសឹកសត្រូវ គឺកិលេស។ ពួកអ្នកប្រាជ្ញ បានស្តាប់នូវពាក្យប្រដៅរបស់ពួកអរិយៈទាំងនោះហើយ រមែងដឹងច្បាស់ដោយប្រពៃ ស្គាល់ច្បាស់នូវធម៌ជាគ្រឿងអស់ទៅនៃជាតិ ហើយមិនត្រឡប់មកកាន់ភពថ្មីទៀតឡើយ។ សូត្រ ទី៥។