ម្នាលភិក្ខុទាំងឡាយ សេក្ខភិក្ខុ ក្នុងសាសនានេះ ជាអ្នកមិនមានការងារ ជាទីត្រេកអរ មិនត្រេកអរក្នុងការងារ មិនប្រកបរឿយៗ នូវការងារជាទីត្រេកអរ ១ ជាអ្នកមិនមានតិរច្ឆានកថាជាទីត្រេកអរ មិនត្រេកអរក្នុងតិរច្ឆានកថា មិនប្រកបរឿយៗ នូវតិរច្ឆានកថាជាទីត្រេកអរ ១ ជាអ្នកមិនមានការដេកលក់ជាទីត្រេកអរ មិនត្រេកអរក្នុងការដេកលក់ មិនប្រកបរឿយៗ នូវការដេកលក់ជាទីត្រេកអរ ១ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៣ នេះឯង រមែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់សេក្ខភិក្ខុ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី១០។
ភិក្ខុអ្នកមានការងារជាទីត្រេកអរផង ត្រេកអរក្នុងតិរច្ឆានកថាផង មានការដេកលក់ជាទីត្រេកអរផង មានចិត្តរវើរវាយប្រាកដដូច្នោះ មិនគួរដើម្បីបានសម្ពោធិដ៏ប្រសើរឡើយ។ ព្រោះហេតុនោះ ភិក្ខុនោះ គួរជាអ្នកមានកិច្ចការតិច មានការដេកលក់តិច មានចិត្តមិនរវើររវាយប្រាកដដូច្នោះ ទើបគួរនឹងបានសម្ពោធិដ៏ប្រសើរ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី១០។
ចប់ តតិយវគ្គ។