[​៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវតា​មានការ​ច្យុតិ​ជា​ធម្មតា​ ​ចាក​ពួក​ទេវតា​ ​ក្នុង​កាលណា​ ​បុព្វនិមិត្ត​ ​៥​ ​យ៉ាង​ ​តែង​កើតឡើង​ប្រាកដ​ ​ដល់​ទេវតា​នោះ​ ​(​ក្នុង​កាលនោះ​)​ ​គឺ​កម្រងផ្កា​ទាំងឡាយ​ ​ស្វិត​ស្រពោន​ ​១​ ​សំពត់​ទាំងឡាយ​សៅហ្មង​ ​១​ ​ញើស​ទាំងឡាយ​ ​តែង​ហូរចេញ​អំពី​ក្លៀក​ ​១​ ​សម្បុរ​មិនល្អ​ ​តាំង​ឡើង​ក្នុង​កាយ​ ​១​ ​ទេវតា​មិន​ត្រេកអរ​ក្នុង​ទេ​វាស​នៈ​របស់​ខ្លួន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវតា​ទាំងឡាយ​ ​តែង​ដឹង​នូវ​បុព្វនិមិត្ត​នោះ​ថា​ ​ទេវបុត្ត​នេះ​ ​មានការ​ច្យុតិ​ជា​ធម្មតា​ ​ហើយក៏​អនុមោទនា​ដោយ​វាចា​ ​៣​ ​បទ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​សូមអ្នក​ច្យុត​អំពី​ទេវលោក​នេះ​ ​ទៅកាន់​សុគតិ​ចុះ​ ​លុះ​អ្នក​ទៅកាន់​សុគតិ​ហើយ​ ​សូមឲ្យ​មានលាភ​ ​ដែល​បាន​ដោយ​ងាយ​ចុះ​ ​លុះ​មានលាភ​ដែល​បាន​ដោយ​ងាយ​ហើយ​ ​សូម​តាំងនៅ​ដោយ​ប្រពៃ​ចុះ​។​ ​
 [​៨៤​]​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​ ​១​ ​រូប​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​អ្វី​ហៅថា​ ​ដំណើរ​ទៅកាន់​សុគតិ​របស់​ទេវតា​ទាំងឡាយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ្វី​ហៅថា​លាភ​ ​ដែល​បាន​ដោយ​ងាយ​របស់​ទេវតា​ទាំងឡាយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ្វី​ហៅថា​ ​ការតាំងនៅ​ដោយ​ប្រពៃ​នៃ​ទេវតា​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភាព​នៃ​មនុស្ស​ ​(​នេះ​)​ ​ឯង​ ​ដែល​ហៅថា​ ​ដំណើរ​ទៅកាន់​សុគតិ​ ​របស់​ទេវតា​ទាំងឡាយ​ ​លុះ​បាន​កើតជា​មនុស្ស​ហើយ​ ​បាន​ចំពោះ​នូវ​សទ្ធា​ ​ក្នុង​ធម្មវិន័យ​ណា​ ​ដែល​ព្រះ​តថាគត​សំដែង​ហើយ
ថយ | ទំព័រទី ១០២ | បន្ទាប់