​[​៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អកុសល​វិតក្កៈ​ ​៣​ ​យ៉ាងនេះ​ ​ធ្វើឲ្យ​ងងឹត​ ​ធ្វើ​មិន​ឲ្យ​មាន​បញ្ញាចក្ខុ​ ​ធ្វើ​មិន​ឲ្យ​មាន​ញាណ​ ​ធ្វើ​បញ្ញា​ឲ្យ​រលត់​ ​ជា​ចំណែក​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ឡើយ​។​ ​អកុសល​វិតក្កៈ​ ​៣​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គឺ​កាម​វិតក្កៈ​ ​(​សេចក្តី​ត្រិះរិះ​ប្រកបដោយ​កាម​)​ ​ធ្វើឲ្យ​ងងឹត​ ​ធ្វើ​មិន​ឲ្យ​មាន​បញ្ញាចក្ខុ​ ​ធ្វើ​មិន​ឲ្យ​មាន​ញាណ​ ​ធ្វើ​បញ្ញា​ឲ្យ​រលត់​ ​ជា​ចំណែក​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្យាបាទ​វិតក្កៈ​ ​(​សេចក្តី​ត្រិះរិះ​ប្រកបដោយ​ព្យាបាទ​)​ ​ធ្វើឲ្យ​ងងឹត​ ​ធ្វើ​មិន​ឲ្យ​មាន​បញ្ញាចក្ខុ​ ​ធ្វើ​មិន​ឲ្យ​មាន​ញាណ​ ​ធ្វើ​បញ្ញា​ឲ្យ​រលត់​ ​ជា​ចំណែក​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិហឹសា​វិតក្កៈ​ ​(​សេចក្តី​ត្រិះរិះ​ប្រកបដោយ​ការបៀតបៀន​)​ ​ធ្វើឲ្យ​ងងឹត​ ​ធ្វើ​មិន​ឲ្យ​មាន​បញ្ញាចក្ខុ​ ​ធ្វើ​មិន​ឲ្យ​មាន​ញាណ​ ​ធ្វើ​បញ្ញា​ឲ្យ​រលត់​ ​ជា​ចំណែក​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អកុសល​វិតក្កៈ​ ​៣​ ​យ៉ាងនេះ​ឯង​ ​ធ្វើឲ្យ​ងងឹត​ ​ធ្វើ​មិន​ឲ្យ​មាន​បញ្ញាចក្ខុ​ ​ធ្វើ​មិន​ឲ្យ​មាន​ញាណ​ ​ធ្វើ​បញ្ញា​ឲ្យ​រលត់​ ​ជា​ចំណែក​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ឡើយ​។​
ថយ | ទំព័រទី ១០៩ | បន្ទាប់