​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​ដឹង​ច្បាស់​ ​កំណត់​ដឹង​នូវ​សេចក្ដី​ក្រោធ​ ​ញុំាង​ចិត្ត​ឲ្យ​នឿយណាយ​ ​លះបង់​នូវ​សេចក្ដី​ក្រោធ​នោះ​បាន​ ​ទើប​គួរ​ដើម្បីនឹង​អស់​ទុក្ខ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​
​សត្វ​ទាំងឡាយ​ ​ក្រោធ​ហើយ​ ​ព្រោះ​សេចក្ដី​ក្រោធ​ណា​ ​តែង​ទៅកាន់​ទុគ្គតិ​ ​សត្វ​ទាំងឡាយ​ ​អ្នក​ឃើញច្បាស់​ ​ដឹង​ដោយ​បញ្ញា​ដ៏​ប្រពៃ​ហើយ​ ​លះបង់​សេចក្ដី​ក្រោធ​នោះ​ ​លុះ​លះបង់​បាន​ហើយ​ ​មិន​ត្រឡប់​មកកាន់​លោក​នេះ​ទៀត​ ​ក្នុង​កាលណា​ឡើយ​។​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី២​។​
 [​១៣​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិនដឹង​ច្បាស់​ ​មិនកំណត់​ដឹង​នូវ​សេចក្ដី​លុបគុណ​ ​មិន​ញុំាង​ចិត្ត​ឲ្យ​នឿយណាយ​ ​មិន​លះបង់​នូវ​សេចក្ដី​លុបគុណ​នោះ​ ​មិន​គួរ​ដើម្បីនឹង​អស់​ទុក្ខ​បាន​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​ដឹង​ច្បាស់​ ​កំណត់​ដឹង​នូវ​សេចក្ដី​លុបគុណ​ ​ទាំង​ញុំាង​ចិត្ត​ឲ្យ​នឿយណាយ​ ​លះបង់​សេចក្ដី​លុបគុណ​នោះ​បាន​ ​ទើប​គួរ​ដើម្បីនឹង​អស់​ទុក្ខ​។​ ​លុះ​ព្រះមានព្រះភាគ​ ​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
ថយ | ទំព័រទី ១១ | បន្ទាប់