​បុគ្គល​គប្បី​ត្រិះរិះ​នូវ​កុសល​វិតក្កៈ​ទាំង​ ​៣​ ​ម្យ៉ាងទៀត​ ​គប្បី​លះបង់​នូវ​អកុសល​វិតក្កៈ​ទាំង​ ​៣​ ​ចេញ​ ​បុគ្គល​នោះ​ឈ្មោះថា​ ​រម្ងាប់​ ​នូវ​វិតក្កៈ​ ​និង​វិចារៈ​បាន​ ​ដូច​ទឹកភ្លៀង​ ​កាល​រម្ងាប់​ធូលី​ ​ដែល​តាំង​ឡើង​ដូច្នោះ​ដែរ​ ​បុគ្គល​នោះ​ ​មានចិត្តជា​គ្រឿង​រម្ងាប់​វិតក្កៈ​ ​ឈ្មោះថា​ ​បាន​ដល់​ដោយ​ប្រពៃ​នូវ​សន្តិបទ​ ​គឺ​ព្រះនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​នេះឯង​។​ ​សូត្រ​ ​ទី៨​។​

 [​៩០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ជា​មន្ទិល​ខាងក្នុង​ ​មិនមែន​ជា​មិត្ត​ខាងក្នុង​ ​ជា​ខ្មាំង​ខាងក្នុង​ ​ជា​អ្នកសម្លាប់​ខាងក្នុង​ ​ជា​សឹកសត្រូវ​ខាងក្នុង​ ​នេះ​មាន​ ​៣​ ​យ៉ាង​។​ ​ធម៌​ ​៣​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លោភៈ​ ​ជា​មន្ទិល​ខាងក្នុង​ ​មិនមែន​ជា​មិត្ត​ខាងក្នុង​ ​ជា​ខ្មាំង​ខាងក្នុង​ ​ជា​អ្នកសម្លាប់​ខាងក្នុង​ ​ជា​សឹកសត្រូវ​ខាងក្នុង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោសៈ​ ​ជា​មន្ទិល​ខាងក្នុង​ ​មិនមែន​ជា​មិត្ត​ខាងក្នុង​ ​ជា​ខ្មាំង​ខាងក្នុង​ ​ជា​អ្នកសម្លាប់​ខាងក្នុង​ ​ជា​សឹកសត្រូវ​ខាងក្នុង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោហៈ​ ​ជា​មន្ទិល​ខាងក្នុង​ ​មិនមែន​ជា​មិត្ត​ខាងក្នុង​ ​ជា​ខ្មាំង​ខាងក្នុង​ ​ជា​អ្នកសម្លាប់​ខាងក្នុង​ ​ជា​សឹកសត្រូវ​ខាងក្នុង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ជា​មន្ទិល​ខាងក្នុង​ ​មិនមែន​ជា​មិត្ត​ខាងក្នុង​ ​ជា​អ្នកសម្លាប់​ខាងក្នុង​ ​ជា​សឹកសត្រូវ​ខាងក្នុង​ ​មាន​ ​៣​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ១១១ | បន្ទាប់