​មួយវិញទៀត​ ​កិច្ច​ដែល​គួរ​ធ្វើ​តទៅទៀត​នៅ​មាន​ ​(​ប៉ុន្តែ​)​ ​ទេវទត្ត​ដល់​នូវ​សេចក្តី​វិនាស​ក្នុង​ពាក់កណ្តាល​ ​ចាក​ឈាន​ ​និង​អភិញ្ញា​ជាន់​ទាប​ផង​ ​ចាក​ការ​ត្រាស់​ដឹង​នូវ​គុណវិសេស​ជាន់ខ្ពស់​ផង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវទត្ត​ដែល​ត្រូវ​អសទ្ធម្ម​ ​៣​ ​នេះឯង​ ​គ្រប​សង្កត់​ ​រួបរឹត​ចិត្ត​ហើយ​ ​ជា​អ្នក​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​ឋិតនៅ​អស់​ ​១​ ​កប្ប​ ​លែង​កែ​បាន​។​
​បុគ្គល​នីមួយ​ក្នុង​លោក​ ​កុំ​មាន​សេចក្តី​ប្រាថ្នា​ដ៏​លាមក​ដោយ​ដាច់ខាត​ ​គតិ​របស់​បុគ្គល​ទាំងឡាយ​ ​ដែល​មាន​សេចក្តី​ប្រាថ្នា​ដ៏​លាមក​ ​យ៉ាងណាមិញ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​នូវ​ទេវទត្ត​នោះ​ ​ដោយហេតុនេះ​ ​យ៉ាងនោះ​ចុះ​។​ ​តថាគត​ ​ឮ​ថា​ទេវទត្ត​នេះ​ ​គេ​ដឹង​ថា​ជា​បណ្ឌិត​ ​គេ​សរសើ​ថា​ជា​អ្នកមាន​ខ្លួន​អប់រំ​ហើយ​ ​ហាក់ដូចជា​រុងរឿង​ ​ដោយ​យស​បរិវារ​ ​ហើយ​ឋិតនៅ​ ​ទេវទត្ត​នោះ​ ​ជា​អ្នក​សន្សំ​រឿយ​ ​ៗ​ ​នូវ​សេចក្តី​ប្រមាទ​ ​បៀតបៀន​តថាគត​នោះ​ ​ហើយ​ដល់​នូវ​អ​វិ​ចិន​រក​ ​មាន​ទ្វារ​ ​៤​ ​ជាទី​គួរខ្លាច​។​ ​បុគ្គល​ណា​ ​ប្រទូស្ត​ចំពោះ​បុគ្គល​ ​ដែល​មិន​ប្រទូស្ត​ ​អ្នក​មិន​ធ្វើបាប​កម្ម​ ​ផល​បាប​ ​រមែង​ប៉ះពាល់​ត្រូវ​បុគ្គល​អ្នកមាន​ចិត្តប្រទូស្ត​ ​មិន​អើពើ​នោះ​ឯង​។​ ​
ថយ | ទំព័រទី ១១៤ | បន្ទាប់