​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ណា​ ​ជ្រះថ្លា​ក្នុង​វិរាគធម៌​ហើយ​ ​ពួក​សត្វ​នោះ​ ​ឈ្មោះថា​ ​ជ្រះថ្លា​ក្នុង​វត្ថុ​ដ៏​ប្រសើរ​ ​កាលបើ​ពួក​សត្វ​ជ្រះថ្លា​ក្នុង​វត្ថុ​ដ៏​ប្រសើរ​ហើយ​ ​មានផល​ក៏​ប្រសើរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងប៉ុន្មាន​ ​ដែល​ជា​សង្ខតធម៌​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ក៏​ការ​ឃើញត្រូវ​ ​១​ ​ការ​ត្រិះរិះ​ត្រូវ​ ​១​ ​វាចា​ត្រូវ​ ​១​ ​ការងារ​ត្រូវ​ ​១​ ​ការ​ចិញ្ចឹមជីវិត​ត្រូវ​ ​១​ ​ព្យាយាម​ត្រូវ​ ​១​ ​រលឹក​ត្រូវ​ ​១​ ​តាំងចិត្ត​មាំ​ត្រូវ​ ​១​ ​នេះ​ប្រាកដជា​ប្រសើរ​ជាង​ធម៌​ទាំងនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ណា​ ​ជ្រះថ្លា​ក្នុង​ធម៌​ ​គឺ​មគ្គ​ដ៏​ប្រសើរ​ហើយ​ ​ពួក​សត្វ​នោះ​ ​ឈ្មោះថា​ ​ជ្រះថ្លា​ ​ក្នុង​វត្ថុ​ដ៏​ប្រសើរ​ ​កាលបើ​ពួក​សត្វ​ជ្រះថ្លា​ក្នុង​វត្ថុ​ដ៏​ប្រសើរ​ហើយ​ ​មានផល​ក៏​ប្រសើរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ក្តី​ ​គណៈ​ក្តី​ទាំងប៉ុន្មាន​ ​សង្ឃ​ជា​សាវ័ក​របស់​ព្រះ​តថាគត​ ​ដែល​ចាត់ជា​គូ​នៃ​បុរស​ ​មាន​ ​៤​ ​គូ​ ​ចាត់ជា​បុរស​បុគ្គល​ ​(​រៀងគ្នា​)​ ​មាន​ប្រាំបី​នេះ​ ​ប្រាកដជា​ប្រសើរ​ជាង​សង្ឃ​ ​និង​គណៈ​ទាំងនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ណា​ ​ជ្រះថ្លា​ក្នុង​សង្ឃ​ហើយ​ ​ពួក​សត្វ​នោះ​ ​ឈ្មោះថា​ ​ជ្រះថ្លា​ក្នុង​វត្ថុ​ដ៏​ប្រសើរ​ ​កាលបើ​ពួក​សត្វ​ជ្រះថ្លា​ ​ក្នុង​វត្ថុ​ដ៏​ប្រសើរ​ហើយ​ ​មានផល​ក៏​ប្រសើរ​។​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​សេចក្តី​ជ្រះថ្លា​ក្នុង​វត្ថុ​ដ៏​ប្រសើរ​ ​មាន​ ​៣​ ​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្តី​នុ៎ះហើយ​។​ ​
ថយ | ទំព័រទី ១១៧ | បន្ទាប់