​ភិក្ខុ​ដែល​មាន​សីល​ល្អ​ ​មានធម៌​ល្អ​ ​មាន​ប្រាជ្ញា​ល្អ​ ​បាន​ប្រព្រឹត្ត​មគ្គ​ព្រហ្មចរិយៈ​ចប់​សព្វគ្រប់​ហើយ​ ​ហៅថា​ ​ឧត្តមបុរស​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដូច្នេះ​។​
​ភិក្ខុ​ណា​ ​មិន​មានអំពើ​អាក្រក់​ ​ដោយ​កាយ​ ​ដោយ​វាចា​ ​ដោយចិត្ត​ ​អ្នកប្រាជ្ញ​ហៅ​ភិក្ខុ​នោះ​ ​ដែល​មាន​សេចក្ដី​ខ្មាសបាប​ ​ថា​ជា​អ្នកមានសីល​ល្អ​ ​ដោយពិត​។​ ​ធម៌​ទាំងឡាយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សម្រេច​សម្ពោធិញ្ញាណ​ ​ដែល​ភិក្ខុ​ណា​បាន​ចំរើន​ដោយ​ល្អ​ហើយ​ ​អ្នកប្រាជ្ញ​ហៅ​ភិក្ខុ​នោះ​ ​ដែល​មិន​មាន​កិលេស​ក្រាស់​ ​ថា​ជា​អ្នកមាន​ធម៌​ល្អ​ដោយពិត​។​ ​ភិក្ខុ​ណា​ ​ដឹង​ច្បាស់​នូវ​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​ទុក្ខ​របស់​ខ្លួន​ ​ក្នុង​លោក​នេះ​ ​អ្នកប្រាជ្ញ​ហៅ​ភិក្ខុ​នោះ​ ​ដែល​មិន​មាន​អាសវៈ​ ​ថា​ជា​អ្នកមាន​ប្រាជ្ញា​ល្អ​ដោយពិត​ ​អ្នកប្រាជ្ញ​ពោល​នូវ​ភិក្ខុ​ដែល​បរិបូណ៌​ដោយ​ធម៌​ទាំងឡាយ​នោះ​ ​ជា​អ្នក​មិន​មានទុក្ខ​ ​អស់សេចក្ដី​សង្ស័យ​ ​លះបង់​នូវ​កិលេស​ទាំងពួង​ ​ថា​ជា​អ្នក​មិន​អាស្រ័យ​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​ ​ក្នុង​លោក​ទាំងពួង​។​ ​សូត្រ​ ​ទី៨​។​
ថយ | ទំព័រទី ១២៧ | បន្ទាប់