[​១០១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បញ្ញត្ត​នូវ​បុគ្គល​អ្នក​បាន​ត្រៃវិជ្ជា​ដោយ​ធម៌​ ​ថា​ជា​ព្រាហ្មណ៍​ ​មិន​បញ្ញត្ត​នូវ​បុគ្គល​ដទៃ​ថា​ជា​ព្រាហ្មណ៍​ ​ដោយ​គ្រាន់តែ​ពាក្យ​ពោល​ ​និង​បង្ហាញ​នូវ​មន្ត​ប៉ុណ្ណោះទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បញ្ញត្ត​នូវ​បុគ្គល​អ្នក​បាន​ត្រៃវិជ្ជា​ ​ដោយ​ធម៌​ ​ថា​ជា​ព្រាហ្មណ៍​ ​មិន​បញ្ញត្ត​នូវ​បុគ្គល​ដទៃ​ ​ថា​ជា​ព្រាហ្មណ៍​ ​ដោយ​គ្រាន់តែ​ពាក្យ​ពោល​ ​និង​បង្ហាញ​នូវ​មន្ត​ប៉ុណ្ណោះ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រលឹក​ជាតិ​ដែល​បាន​អាស្រ័យ​នៅក្នុង​កាលមុន​ជាច្រើន​ប្រការ​ ​គឺ​រលឹក​បាន​ ​១ជាតិ​ខ្លះ​ ​២ជាតិ​ខ្លះ​ ​៣ជាតិ​ខ្លះ​ ​៤ជាតិ​ខ្លះ​ ​៥ជាតិ​ខ្លះ​ ​១០ជាតិ​ខ្លះ​ ​២០ជាតិ​ខ្លះ​ ​៣០ជាតិ​ខ្លះ​ ​៤០ជាតិ​ខ្លះ​ ​៥០ជាតិ​ខ្លះ​ ​១០០ជាតិ​ខ្លះ​ ​១០០០ជាតិ​ខ្លះ​ ​១សែន​ជាតិ​ខ្លះ​ ​រលឹក​បាន​ច្រើន​សំ​វដ្ដ​កប្ប​ខ្លះ​ ​ច្រើន​វិវដ្ដ​កប្ប​ខ្លះ​ ​ច្រើន​សំ​វដ្ដ​វិវដ្ដ​កប្ប​ខ្លះ​ថា​ ​អាត្មាអញ​ ​បាន​កើត​ក្នុង​ភព​ឯណោះ​ ​មានឈ្មោះ​ ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​ទទួល​សុខទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​បាន​ទៅ​កើត​ក្នុង​ភព​ឯណោះ​ ​ដែល​ទៅ​កើត​ក្នុង​ភព​នោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​ទទួល​សុខទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​ ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​ក៏បាន​មក​កើត​ក្នុង​ភព​នេះ​ ​ភិក្ខុ​នោះ​ ​រលឹក​តាម​នូវ​ជាតិ​ដែល​អាស្រ័យ​នៅក្នុង​កាលមុន​បាន​ជាច្រើន​ប្រការ​ ​ព្រមទាំង​អាការៈ​ ​ព្រមទាំង​ឧទ្ទេស​យ៉ាងនេះ​។​ ​
ថយ | ទំព័រទី ១២៩ | បន្ទាប់