​នេះ​ជា​វិជ្ជា​ទី​ ​២​ ​ដែល​ភិក្ខុ​នោះ​បាន​ហើយ​ ​អវិជ្ជា​ ​ខ្ចាត់​បាត់​ទៅ​ ​វិជ្ជា​ ​ក៏​កើតឡើង​ ​ងងឹត​ខ្ចាត់​បាត់​ទៅ​ ​ពន្លឺ​ក៏​កើតឡើង​ដល់​ភិក្ខុ​នោះ​ ​ដែល​មិន​ប្រហែសធ្វេស​ ​ខំព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​មូលស្លុង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រច​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​។​ ​នេះ​ជា​វិជ្ជា​ទី​ ​៣​ ​ដែល​ភិក្ខុ​នោះ​បាន​ហើយ​ ​អវិជ្ជា​ខ្ចាត់​បាត់​ទៅ​ ​វិជ្ជា​ក៏​កើតឡើង​ ​ងងឹត​ខ្ចាត់​បាត់​ទៅ​ ​ពន្លឺ​ ​ក៏​កើតឡើង​ ​ដល់​ភិក្ខុ​នោះ​ ​ដែល​មិន​ប្រហែសធ្វេស​ ​ខំព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​មូលស្លុង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បញ្ញត្ត​នូវ​បុគ្គល​អ្នក​បាន​ត្រៃវិជ្ជា​ដោយ​ធម៌​ ​ថា​ជា​ព្រាហ្មណ៍​ ​មិន​បញ្ញត្ត​នូវ​បុគ្គល​ដទៃ​ថា​ជា​ព្រាហ្មណ៍​ ​ដោយ​គ្រាន់តែ​ពាក្យ​ពោល​ ​និង​បង្ហាញ​នូវ​មន្ត​ប៉ុណ្ណោះទេ​ ​យ៉ាងនេះ​ឯង​។​
​បុគ្គល​ណា​ ​បានដឹង​នូវ​ខន្ធ​សន្តាន​ ​ដែល​អាស្រ័យ​នៅក្នុង​កាលមុន​ ​ទាំង​ឃើញ​នូវ​ឋានសួគ៌​ ​និង​អបាយ​ ​ទាំង​បាន​ដល់​នូវ​ការ​អស់​ទៅ​នៃជា​តិ​ ​ជា​ខាងក្រោយ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​អ្នកប្រាជ្ញ​ ​បាន​ញ៉ាំង​កិច្ច​ឲ្យ​សម្រេច​ ​ព្រោះ​ដឹង​ច្បាស់​នូវ​ចតុ​សច្ចធម៌​។​ ​ព្រាហ្មណ៍​ ​(​ណា​)​ ​ជា​អ្នក​បាន​ត្រៃវិជ្ជា​ ​ដោយ​វិជ្ជា​ ​៣​ ​នុ៎ះ​ ​
ថយ | ទំព័រទី ១៣១ | បន្ទាប់