​ឥតិ​វុត្ត​កៈ​ ​ចតុ​ក្ក​និបាត​


 [​១០២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ជា​ព្រាហ្មណ៍​ ​គួរ​គេ​សូម​បាន​ ​មានដៃ​លាង​ស្អាត​គ្រប់​កាល​ ​ទ្រទ្រង់នូវ​អត្តភាព​ជាទីបំផុត​ ​ជា​ពេទ្យវះកាត់​យ៉ាង​ប្រសើរ​ ​អ្នក​ទាំងឡាយ​ ​ជា​បុត្ត​ ​ជា​ឱរស​ ​កើតអំពី​មាត់​តថាគត​ ​កើតអំពី​ធម៌​ ​មានធម៌​តាក់តែង​ហើយ​ ​មានធម៌​ជា​មត៌ក​ ​មិន​មាន​អាមិសៈ​ជា​មត៌ក​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាន​នេះ​មាន​ ​២​ ​គឺ​ ​អាមិសទាន​ ​១​ ​ធម្មទាន​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ទាន​ទាំង​ ​២​ ​នេះ​ ​ធម្មទាន​ប្រសើរ​ជាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការចែក​នេះ​មាន​ ​២​ ​គឺ​ការចែក​អាមិសៈ​ ​១​ ​ការចែក​ធម៌​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ការចែក​ទាំង​ ​២​ ​នេះ​ ​ការចែក​ធម៌​ប្រសើរ​ជាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​អនុគ្រោះ​នេះ​ ​មាន​ ​២​ ​គឺ​ការ​អនុគ្រោះ​ដោយ​អាមិសៈ​ ​១​ ​ការ​អនុគ្រោះ​ដោយ​ធម៌​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ការ​អនុគ្រោះ​ ​ទាំង​ ​២​ ​នេះ​ ​ការ​អនុគ្រោះ​ដោយ​ធម៌​ ​ប្រសើរ​ជាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​បូជា​នេះ​ ​មាន​ ​២​ ​គឺ​ការ​បូជា​ដោយ​អាមិស​ ​១​ ​ការ​បូជា​ដោយ​ធម៌​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ការ​បូជា​ទាំង​ ​២​ ​នេះ​ ​ការ​បូជា​ដោយ​ធម៌​ ​ប្រសើរ​ជាង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្តី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា
ថយ | ទំព័រទី ១៣៣ | បន្ទាប់