[​១០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ណា​ ​បាន​ទំនុក​បំរុង​អ្នក​ទាំងឡាយ​ ​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ព្រាហ្មណ៍​ ​និង​គហបតី​ទាំងនោះ​ ​ឈ្មោះថា​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​អ្នក​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​អ្នក​ទាំងឡាយ​ ​ក៏​ឈ្មោះថា​មាន​ឧបការៈ​ច្រើន​ ​ដល់​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ដែរ​ ​ព្រោះ​អ្នក​ទាំងឡាយ​ ​សំដែងធម៌​ ​មាន​លំអ​បទ​ដើម​ ​លំអ​បទ​កណ្តាល​ ​លំអ​បទ​ចុង​ ​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ ​ព្រមទាំង​អត្ថ​ ​និង​ព្យព្ជានៈ​ដ៏​បរិបូណ៌​ ​បរិសុទ្ធ​ទាំងអស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រហ្មចរិយ​ធម៌​នេះ​ ​ដែល​បុគ្គល​ប្រព្រឹត្ត​ ​ដើម្បី​ប្រយោជន៍​រើចេញ​ចាក​ឱឃៈ​ ​និង​ធ្វើឲ្យ​ផុត​ទុក្ខ​ដោយ​ប្រពៃ​បាន​ ​ក៏​ព្រោះតែ​អាស្រ័យ​គ្នា​ទៅវិញទៅមក​ ​យ៉ាងនេះ​ឯង​។​
​ពួក​គ្រហស្ថ​ ​និង​បព្វជិត​ទាំងពីរ​ពួក​ ​អាស្រ័យ​គ្នា​ទៅវិញទៅមក​ ​ទើប​ញុំាង​ព្រះ​សទ្ធម្ម​ ​ដែល​ជាទី​ក្សេម​ចាក​យោ​គៈ​ដ៏​ប្រសើរ​ ​ឲ្យ​សម្រេច​បាន​ ​ឯ​ពួក​បព្វជិត​ ​តែង​ទទួល​ចីវរប្បច្ច័យ​ ​បិណ្ឌបាតប្បច្ច័យ​ ​សេនាសនប្បច្ច័យ​ ​និង​ភេសជ្ជ​ប្ប​ច្ច័​យ​ ​ជា​គ្រឿង​បន្ទោបង់​សេចក្តី​អន្តរាយ​ ​អំពី​ពួក​គ្រហស្ថ​។​
ថយ | ទំព័រទី ១៤៣ | បន្ទាប់