ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុកំពុងដេក កំពុងភ្ញាក់ក៏ដោយ តែមានសភាពយ៉ាងនេះហើយ ហៅថា ជាអ្នកមានព្យាយាមដុតកំដៅកិលេស ជាអ្នកក្ដៅនឹងបាប ជាអ្នកប្រារព្ធព្យាយាមជានិច្ចកាល មានចិត្តស្លុងទៅកាន់ព្រះនិព្វាន។
[១១៤] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាបុគ្គលបរិបូណ៌ដោយសីល បរិបូណ៌ដោយបាតិមោក្ខ សង្រួមដោយការសង្រួមក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្ទួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។
ភិក្ខុណា កំពុងដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី ត្រិះរិះនូវវិតក្កៈដ៏លាមក ដែលអាស្រ័យនូវផ្ទះ គឺតណ្ហា ភិក្ខុបែបនោះឯងហៅថា ដើរទៅរកផ្លូវខុស ជ្រប់នៅក្នុង (អារម្មណ៍ មានរូបជាដើម) ជាទីតាំងនៃសេចក្តីប្រព្រឹត្តទៅនៃមោហៈ មិនគួរបាននូវសម្ពោធិញ្ញាណដ៏ឧត្តមឡើយ។ ភិក្ខុណា កំពុងដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី បានញុំាងអកុសលវិតក្កៈឲ្យស្ងប់រម្ងាប់ ត្រេកអរក្នុងកិរិយារម្ងាប់នូវវិតក្កៈ ភិក្ខុបែបនោះឯង គួរបាននូវសម្ពោធិញ្ញាណដ៏ឧត្តម។ សូត្រ ទី១១។