​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទុកជា​កំពុង​ឈរ​ ​តែ​មាន​សភាព​យ៉ាងនេះ​ហើយ​ ​ហៅថា​ជា​អ្នកមាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​ក្តៅ​នឹង​បាប​ ​ប្រារព្ធ​ព្យាយាម​ជានិច្ចកាល​ ​មានចិត្ត​ស្លុង​ទៅកាន់​ព្រះនិព្វាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​កំពុង​អង្គុយ​ក្តី​ ​បើ​ប្រាសចាក​អភិជ្ឈា​ ​ប្រាសចាក​ព្យាបាទ​ ​ប្រាសចាក​ថីនមិទ្ធៈ​ ​ប្រាសចាក​ឧទ្ធច្ចកុក្កុច្ចៈ​ ​លះបង់​វិចិកិច្ឆា​ ​ប្រារព្ធ​ព្យាយាម​មិន​ធូរ​ថយ​ ​ប្រុងស្មារតី​មិន​ភ្លេចភ្លាំង​ ​មាន​កាយ​ស្ងប់​រម្ងាប់​ ​មិន​ក្រវល់ក្រវាយ​ ​មានចិត្ត​តាំង​មាំមួន​ ​នឹងនួន​ក្នុង​អារម្មណ៍​តែមួយ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទុកជា​កំពុង​អង្គុយ​ ​តែ​មាន​សភាព​យ៉ាងនេះ​ហើយ​ ​ហៅថា​ជា​អ្នកមាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​ក្តៅ​នឹង​បាប​ ​ប្រារព្ធ​ព្យាយាម​ជានិច្ចកាល​ ​មានចិត្ត​ស្លុង​ទៅកាន់​ព្រះនិព្វាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​កំពុង​ដេក​ក្តី​ ​កំពុង​ភ្ញាក់​ក្តី​ ​បើ​ប្រាសចាក​អភិជ្ឈា​ ​ប្រាសចាក​ព្យាបាទ​ ​ប្រាសចាក​ថីនមិទ្ធៈ​ ​ប្រាសចាក​ឧទ្ធច្ចកុក្កុច្ចៈ​ ​លះបង់​វិចិកិច្ឆា​ ​ប្រារព្ធ​ព្យាយាម​មិន​ធូរ​ថយ​ ​ប្រុងស្មារតី​មិន​ភ្លេចភ្លាំង​ ​មាន​កាយ​ស្ងប់​រម្ងាប់​ ​មិន​ក្រវល់ក្រវាយ​ ​មានចិត្ត​តាំង​មាំ​ ​មូល​នឹងនួន​ ​ក្នុង​អារម្មណ៍​តែមួយ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទុកជា​កំពុង​ដេក​ ​កំពុង​ភ្ញាក់​ ​តែ​មាន​សភាព​យ៉ាងនេះ​ហើយ​ ​ហៅថា​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ក្តៅ​នឹង​បាប​ ​ប្រារព្ធ​ព្យាយាម​ជានិច្ចកាល​ ​មានចិត្ត​ស្លុង​ទៅកាន់​ព្រះនិព្វាន​។​ ​
ថយ | ទំព័រទី ១៥២ | បន្ទាប់