​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ​ថា​គត​ដឹង​ផល​នៃ​ការ​ឲ្យ​ ​និង​ការចែក​រលែក​យ៉ាងណា​ ​សត្វ​ទាំងឡាយ​ ​មិនដឹង​យ៉ាងនោះ​ទេ​ ​ព្រោះ​ហេតុ​ណា​ ​ហេតុ​នោះ​ ​សត្វ​ទាំងឡាយ​ ​មិនបាន​ឲ្យ​ទាន​ហើយ​ ​ទើប​ហ៊ាន​បរិភោគ​ ​មួយទៀត​ ​មន្ទិល​ ​គឺ​សេចក្ដី​កំណាញ់​ ​ក៏​តែង​គ្រប​សង្កត់ចិត្ត​សត្វ​ទាំងឡាយ​នោះ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​បើ​សត្វ​ទាំងឡាយ​ ​គប្បី​ដឹង​ផល​ ​នៃ​ការចែក​រលែក​ ​ថា​មានផល​ច្រើន​ ​ដូច​ព្រះពុទ្ធ​ទ្រង់​ស្វែងរក​គុណ​ដ៏​ធំ​ ​ត្រាស់​ទុក​ហើយ​យ៉ាងនេះ​ ​សត្វ​ទាំងឡាយ​ ​មានចិត្ត​ជ្រះថ្លា​ ​គប្បី​បន្ទោបង់​មន្ទិល​ ​គឺ​សេចក្ដី​កំណាញ់​ចេញ​ ​ទាន​ដែលគេ​ឲ្យហើយ​ ​ដល់​ព្រះ​អរិយៈ​ទាំងឡាយ​ណា​ ​រមែង​មានផល​ច្រើន​ ​បុគ្គល​ទាំងឡាយ​ ​គួរឲ្យ​ទាន​ដល់​ព្រះ​អរិយៈ​ទាំងនោះ​ ​ក្នុង​កាល​ដ៏​គួរ​ ​មួយទៀត​ ​ជន​ច្រើន​នាក់​ ​ឲ្យបាយ​ជា​ទក្ខិណាទាន​ ​ដល់​ទក្ខិណេយ្យ​បុគ្គល​ទាំងឡាយ​ ​ទាយក​ទាំងឡាយ​ ​លុះ​ច្យុត​អំពី​អត្តភាព​ជា​មនុស្ស​នេះ​ហើយ​ ​រមែង​ទៅកាន់​ឋានសួគ៌​ ​ទាយក​ទាំងនោះ​ ​លុះ​ទៅកាន់​ឋានសួគ៌​ ​ជា​អ្នកមាន​ចំណង់​ក្នុង​កាម​ ​រមែង​រីករាយ​ ​ក្នុង​ស្ថានសួគ៌​នោះ​ ​សត្វ​ទាំងឡាយ​ ​មិន​កំណាញ់​ ​រមែង​សោយ​ផល​ ​នៃ​ការចែក​រលែក​។
ថយ | ទំព័រទី ២៦ | បន្ទាប់