​ឥតិ​វុត្ត​កៈ​ ​ទុក​និបាត​ ​ទុតិយវគ្គ​


 [​៣៨​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិតក្កៈ​មាន​ ​២​ ​យ៉ាងគឺ​ ​ខេម​វិតក្កៈ​ ​(​វិតក្កៈ​ប្រកបដោយ​ករុណា​ជាដើម​)​ ​១​ ​វិវេក​វិតក្កៈ​ ​(​វិតក្កៈ​ប្រកបដោយ​វិវេក​)​ ​១​ ​តែង​ផុសផុល​ឡើងជា​ច្រើន​ ​ចំពោះ​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​ជា​អ្នក​រីករាយ​ក្នុង​សេចក្ដី​មិន​ព្យាបាទ​ ​ត្រេកអរ​ហើយ​ក្នុង​សេចក្ដី​មិន​ព្យាបាទ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិតក្កៈ​នេះឯង​ ​តែង​ផុសផុល​ឡើងជា​ច្រើន​ ​ចំពោះ​ព្រះ​តថាគត​នោះ​ ​ដែល​ជា​អ្នក​រីករាយ​ ​ក្នុង​សេចក្ដី​មិន​ព្យាបាទ​ ​ត្រេកអរ​ក្នុង​សេចក្ដី​មិន​ព្យាបាទ​ថា​ ​តថាគត​មិនបាន​បៀតបៀន​សត្វ​ណាមួយ​ ​ដែល​នៅ​តក់ស្លុត​ ​ឬ​ដែល​នឹងធឹង​ ​ដោយ​សេចក្ដី​ប្រព្រឹត្តិ​ ​(​កាយ​ប្រយោគ​ ​ឬ​វចីប្រយោគ​)​ ​នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ជា​អ្នក​រីករាយ​ក្នុង​វិវេក​ ​ត្រេកអរ​ក្នុង​វិវេក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិតក្កៈ​នេះឯង​ ​តែង​ផុសផុល​ឡើងជា​ច្រើន​ ​ចំពោះ​ព្រះ​តថាគត​នោះ​ ​ដែល​ជា​អ្នក​រីករាយ​ ​ក្នុង​វិវេក​ ​ត្រេកអរ​ក្នុង​វិវេក​ថា​ ​អកុសល​នោះ​ ​តថាគត​បាន​លះ​អស់ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ទាំងឡាយ​ ​គួរ​រីករាយ​ក្នុង​សេចក្ដី​មិន​ព្យាបាទ​ ​ត្រេកអរ​ក្នុង​សេចក្ដី​មិន​ព្យាបាទ​ចុះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិតក្កៈ​នេះឯង​ ​នឹង​ផុសផុល​ឡើងជា​ច្រើន​ ​ចំពោះ​អ្នក​ទាំងឡាយ​នោះ​ ​ដែល​រីករាយ​ក្នុង​សេចក្ដី​មិន​ព្យាបាទ​ ​ត្រេកអរ​ក្នុង​សេចក្ដី​មិន​ព្យាបាទ​ថា​
ថយ | ទំព័រទី ៤២ | បន្ទាប់