​ទុគ្គតិ​ទាំងឡាយ​ណា​នីមួយ​ ​ទាំង​ក្នុង​លោក​នេះ​ ​ទាំង​ក្នុង​បរលោក​ ​ទុគ្គតិ​ទាំងអស់​នោះ​ ​មាន​អវិជ្ជា​ជា​ឫស​ ​មាន​សេចក្ដីប្រាថ្នា​ ​និង​សេចក្ដី​លោភ​ ​ជា​គ្រឿង​ដុះដាល​ឡើង​ ​បុគ្គល​មាន​សេចក្ដីប្រាថ្នា​លាមក​ ​មាន​សេចក្ដី​មិន​ខ្មាសបាប​ ​ទាំង​មាន​សេចក្ដី​មិន​អើពើ​ ​ក្នុង​កាលណា​ហើយ​ ​តែង​ទទួល​នូវ​ផល​បាប​ ​ទៅកាន់​អបាយ​ ​ព្រោះ​បាប​នោះ​ ​ក្នុង​កាលនោះ​។​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​គ​ប្បី​ញុំាង​ឆន្ទៈ​ ​លោភៈ​ ​និង​អវិជ្ជា​ ​ឲ្យ​វិនាស​ទៅ​ផង​ ​ញុំាង​វិជ្ជា​ឲ្យ​កើតឡើង​ផង​ ​ទើប​លះបង់​នូវ​ទុគ្គតិ​ទាំងពួង​បាន​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៣​។​
 [​៤១​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ណា​ ​សាបសូន្យ​ចាក​បញ្ញា​ដ៏​ប្រសើរ​ហើយ​ ​សត្វ​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​សាបសូន្យ​អស់រលីង​ ​សត្វ​ទាំងឡាយ​នោះ​ ​រមែង​នៅជា​ទុក្ខ​ ​ប្រកបដោយ​សេចក្ដី​ថ្នាំងថ្នាក់​ ​ប្រកបដោយ​សេចក្ដី​ចង្អៀតចង្អល់​ ​ប្រកបដោយ​សេចក្ដី​ក្ដៅក្រហាយ​ ​ក្នុង​បច្ចុប្បន្ន​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ប្រាកដជា​ទៅកាន់​ទុគ្គតិ​។​ ​
ថយ | ទំព័រទី ៤៦ | បន្ទាប់