[​៤៣​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មជាតិ​ដែល​មិនកើត​ ​មិន​មាន​ ​មិនបាន​ធ្វើ​ ​ដែល​បច្ច័យ​មិន​តាក់តែង​ហើយ​ ​តែង​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ធម្មជាត​ដែល​មិនកើត​ ​មិន​មាន​ ​មិន​ធ្វើ​ ​ដែល​បច្ច័យ​មិន​តាក់តែង​ ​នឹង​មិនបាន​មាន​ហើយ​ ​ការ​រលាស់​ចេញ​ចាក​ធម្មជាត​ ​ដែល​កើត​ ​ដែល​មាន​ ​ដែល​បាន​ធ្វើ​ ​ដែល​បច្ច័យ​តាក់តែង​ ​ក៏​រមែង​មិន​ប្រាកដ​ក្នុង​លោក​នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​ធម្មជាត​ ​ដែល​មិនកើត​ ​មិន​មាន​ ​មិនបាន​ធ្វើ​ ​ដែល​បច្ច័យ​មិន​តាក់តែង​ហើយ​ ​តែង​មាន​ ​បាន​ជា​ការ​រលាស់​ចេញ​ចាក​ធម្មជាត​ ​ដែល​កើត​ ​ដែល​មាន​ ​ដែល​បាន​ធ្វើ​ ​ដែល​បច្ច័យ​តាក់តែង​ហើយ​ ​ទើប​ប្រាកដ​ឡើង​បាន​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​បុគ្គល​មិន​គួរ​ត្រេកអរ​នឹង​កាយ​នោះ​ ​ដែល​កើត​ ​ដែល​មាន​ ​ដែល​កើត​ព្រម​ ​ដែល​បាន​ធ្វើ​ ​ដែល​បច្ច័យ​តាក់តែង​ហើយ​ ​ជា​របស់​មិន​ទៀង​ ​ជា​របស់​ដែល​ជរា​ ​និង​មរណៈ​តាក់តែង​ហើយ​ ​ជាទី​នៅ​នៃ​រោគ​ ​ជា​របស់​ពុករលួយ​ ​មាន​អាហារ​ ​និង​តណ្ហា​ជា​ប្រភព​ ​(​ជា​ដែន​កើត​)​ ​
ថយ | ទំព័រទី ៤៩ | បន្ទាប់