​ឯ​ព្រះនិព្វាន​ ​ជា​គ្រឿងរ​លាស់​ចេញ​នូវ​កាយ​នោះ​ ​ទើប​ជា​របស់​ស្ងប់​ ​មិនជា​របស់​ប្រព្រឹត្តទៅ​តាម​សេចក្ដី​ត្រិះរិះ​ ​ជា​របស់​ទៀង​ ​ជា​របស់​មិនកើត​ ​មិនកើត​ព្រម​ ​មិន​មាន​សោក​ ​ប្រាសចាក​សេចក្ដីត្រេកអរ​ ​ការ​រលត់​នូវ​ហេតុ​នៃ​ទុក្ខ​ទាំងឡាយ​ ​ការ​រម្ងាប់​នូវ​សង្ខារ​ ​ជា​គុណ​នាំមក​នូវ​សេចក្ដីសុខ​។​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៦​។​
 [​៤៤​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និព្វាន​ធាតុ​នេះ​ ​មាន​ ​២​។​ ​និព្វាន​ធាតុ​ ​២​ ​តើ​ដូចម្ដេច​។​ ​គឺ​សឧបាទិសេស​និព្វាន​ធាតុ​ ​១​ ​អនុបាទិសេស​និព្វាន​ធាតុ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សឧបាទិសេស​និព្វាន​ធាតុ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អរហន្ត​ខីណាស្រព​ ​មាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​រួចហើយ​ ​មាន​សោឡស​កិច្ច​ ​បាន​ធ្វើ​ស្រេចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​របស់​ខ្លួន​សម្រេច​ហើយ​ ​ដោយលំដាប់​ ​មាន​សំយោជនៈ​ ​ក្នុង​ភព​អស់ហើយ​ ​ផុត​ស្រឡះ​ហើយ​ ​ព្រោះ​ដឹង​ច្បាស់​ដោយ​ប្រពៃ​ ​ប៉ុន្តែ​ឥន្រ្ទិយ​ទាំង​ ​៥​ ​របស់​អរហន្ត​ខីណាស្រព​នោះ​ ​តាំងនៅ​ដដែល​ ​អរហន្ត​ខីណាស្រព​នោះ​ ​នៅ​សោយអារម្មណ៍​ ​ដែល​ពេញចិត្ត​ ​និង​មិន​ពេញចិត្ត​ ​សោយសុខ​ ​និង​ទុក្ខ​ ​ព្រោះ​ឥន្រ្ទិយ​ទាំង​ ​៥​ ​នោះ​ ​មិន​មាន​សេចក្ដី​ថ្នាំងថ្នាក់​ទេ​។​ ​
ថយ | ទំព័រទី ៥០ | បន្ទាប់