​អរហន្ត​ទាំងឡាយ​ណា​ ​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​អស់​តណ្ហា​ក្នុង​ភព​ហើយ​ ​ព្រោះ​ដឹង​ព្រះនិព្វាន​នេះ​ ​ដែល​បច្ច័យ​មិន​តាក់តែង​ហើយ​ ​អរហន្ត​ទាំងនោះ​ ​ត្រេកអរ​ក្នុង​ការ​អស់​ទៅ​ ​ព្រោះ​បាន​ធម៌​មាន​ខ្លឹម​ ​អរហន្ត​ទាំងនោះ​ ​មិនបាន​ញាប់ញ័រ​ ​ដោយ​លោកធម៌​ ​បាន​លះបង់​នូវ​ភព​ទាំងអស់​ហើយ​។​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៧​។​
 [​៤៥​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​រីករាយ​ក្នុង​ទីស្ងាត់​ ​ត្រេកអរ​ក្នុង​ទីស្ងាត់​ ​ប្រក​បរឿយៗ​នូវ​ចេ​តោ​សមថៈ​ក្នុង​ខាងក្នុង​ ​កុំ​សាបសូន្យ​ចាក​ឈាន​ ​ប្រកប​ព្រមដោយ​វិបស្សនា​ ​ចំរើន​សុញ្ញាគារ​ស្ថាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​រីករាយ​ក្នុង​ទីស្ងាត់​ ​ត្រេកអរ​ក្នុង​ទីស្ងាត់​ ​ប្រក​បរឿយៗ​នូវ​ចេ​តោ​សមថៈ​ក្នុង​ខាងក្នុង​ ​មិន​សាបសូន្យ​ចាក​ឈាន​ ​ប្រកបដោយ​វិបស្សនា​ ​ចំរើន​សុញ្ញាគារ​ស្ថាន​ហើយ​ ​បណ្ដា​ផល​ទាំងឡាយ​ពីរ​ ​ផល​ណាមួយ​ ​គង់​នឹង​បាន​ប្រាកដ​ ​គឺ​បានសម្រេច​អរហត្ត​ ​ក្នុង​បច្ចុប្បន្ន​ ​ពុំ​នោះ​សោត​ ​បើ​មាន​ឧបាទានក្ខន្ធ​សេសសល់​នៅ​ ​ក៏​គង់​បានសម្រេច​ភាពជា​អនាគាមី​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
ថយ | ទំព័រទី ៥២ | បន្ទាប់