​ឥតិ​វុត្ត​កៈ​ ​តិក​និបាត​ ​បឋម​វគ្គ​


 ​[​៥០​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អកុសលមូល​នេះ​ ​មាន​ ​៣​។​ ​អកុសលមូល​ ​៣​ ​តើ​ដូចម្ដេច​។​ ​គឺ​លោភៈ​ ​ជាអកុសល​មូល​ ​១​ ​ទោសៈ​ ​ជាអកុសល​មូល​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អកុសលមូល​មាន​ ​៣​ ​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​
​លោភៈ​ ​ទោសៈ​ ​មោហៈ​ ​ដែល​កើតអំពី​ខ្លួន​ ​តែង​បៀតបៀន​នូវ​បុរស​មានចិត្ត​លាមក​ ​ដូចជា​ផ្លែ​ឫស្សី​ ​តែង​បៀតបៀន​នូវ​ដើម​របស់​វា​។​

 ​ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី១​។​
 [​៥១​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធាតុ​នេះ​ ​មាន​ ​៣​។​ ​ធាតុ​ ​៣​ ​តើ​ដូចម្ដេច​។​ ​គឺ​ ​រូបធាតុ​ ​១​ ​អរូបធាតុ​ ​១​ ​និរោធ​ធាតុ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធាតុ​មាន​ ​៣​ ​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​
​ជន​ទាំងឡាយ​ណា​ ​កំណត់​ដឹង​ក្នុង​រូបធាតុ​ ​មិន​តាំងនៅ​ក្នុង​អរូបធាតុ​ ​ចុះចិត្តស៊ប់​ក្នុង​និរោធ​ ​ជន​ទាំងនោះ​ ​ឈ្មោះថា​ ​ញុំាង​មច្ចុ​ឲ្យ​សាបសូន្យ​។
ថយ | ទំព័រទី ៦០ | បន្ទាប់