​ព្រះសម្មាសម្ពុទ្ធ​ ​ដែល​មិន​មាន​អាសវៈ​ ​បាន​ពាល់ត្រូវ​នូវ​អមត​ធាតុ​ ​ដែល​មិន​មាន​ឧបធិ​ ​ដោយ​នាមកាយ​ ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះនិព្វាន​ ​ដែល​ជាទី​លះបង់​ឧបធិ​ ​ទ្រង់​សំដែង​ព្រះនិព្វាន​ ​ដែល​មិន​មាន​សោក​ ​មិន​មានតម្រេក​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី២​។​ ​
 [​៥២​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​នេះ​ ​មាន​ ​៣​។​ ​វេទនា​ ​៣​ ​តើ​ដូចម្ដេច​។​ ​គឺ​សុខវេទនា​ ​១​ ​ទុក្ខវេទនា​ ​១​ ​អ​ទុ​ក្ខម​សុខវេទនា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​មាន​ ​៣​ ​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​សាវ័ក​នៃ​ព្រះពុទ្ធ​ ​មានចិត្ត​ដំ​កល់​មាំ​ ​មានសម្បជញ្ញៈ​ ​មានសតិ​ដឹង​ច្បាស់​នូវ​វេទនា​ទាំងឡាយ​ផង​ ​នូវ​ទី​កើត​នៃ​វេទនា​ទាំងឡាយ​ផង​ ​វេទនា​ទាំងនោះ​ ​រលត់​ទៅ​ក្នុង​ទីណា​ ​ក៏​ដឹង​ច្បាស់​នូវ​ទីនោះ​ផង​ ​នូវ​មគ្គ​ជា​ដំណើរ​ទៅកាន់​ទី​អស់​ទៅ​នៃ​វេទនា​ផង​ ​ភិក្ខុ​អស់​តណ្ហា​ ​តែង​បរិនិព្វាន​ ​ព្រោះ​អស់​វេទនា​ទាំងឡាយ​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៣​។
ថយ | ទំព័រទី ៦១ | បន្ទាប់