[​៥៨​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​នេះ​ ​មាន​ ​៣​។​ ​តណ្ហា​ ​៣​ ​តើ​ដូចម្ដេច​។​ ​គឺ​កាមតណ្ហា​ ​១​ ​ភវតណ្ហា​ ​១​ ​វិភវ​តណ្ហា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​មាន​ ​៣​ ​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​ជន​ទាំងឡាយ​ ​ប្រកប​ហើយ​ ​ព្រោះ​ប្រកបដោយ​តណ្ហា​ ​មានចិត្ត​ត្រេកអរ​ ​ក្នុង​ភព​តូច​ ​និង​ភព​ធំ​ ​ជន​ទាំងនោះ​ ​ឈ្មោះថា​ ​ប្រកបដោយ​យោ​គៈ​ ​ពោល​គឺ​ ​អន្ទាក់​នៃ​មារ​ ​មិន​ក្សេម​ចាក​យោ​គៈ​ ​សត្វ​ទាំងឡាយ​ ​នៅ​មានដំណើរ​ទៅកាន់​ជាតិ​ ​និង​មរណៈ​ ​តែង​ទៅកាន់​សង្សារ​ ​ចំណែក​ពួក​សត្វ​ណា​ ​លះបង់​តណ្ហា​បាន​ហើយ​ ​សត្វ​ទាំងនោះ​ ​ឈ្មោះថា​ ​ប្រាសចាក​តណ្ហា​ ​ក្នុង​ភព​តូច​ ​និង​ភព​ធំ​ ​ពួក​សត្វ​ណា​ ​បាន​ដល់​នូវ​ការ​អស់​អាសវៈ​ក្នុង​លោក​ ​សត្វ​ទាំងនោះ​ឯង​ ​ឈ្មោះថា​ ​បាន​ដល់​នូវ​ត្រើយ​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៩​។​ ​
ថយ | ទំព័រទី ៦៦ | បន្ទាប់