​ឥតិ​វុត្ត​កៈ​ ​តិក​និបាត​ ​ទុតិយវគ្គ​


 [​៦០​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុញ្ញកិរិយា​វត្ថុ​នេះ​ ​មាន​ ​៣​។​ ​បុញ្ញកិរិយា​វត្ថុ​ ​៣​ ​តើ​ដូចម្ដេច​។​ ​គឺ​ទាន​មយ​បុញ្ញកិរិយា​វត្ថុ​ ​១​ ​សីល​មយ​បុញ្ញកិរិយា​វត្ថុ​ ​១​ ​ភាវនា​មយ​បុញ្ញកិរិយា​វត្ថុ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុញ្ញកិរិយា​វត្ថុ​ ​មាន​ ​៣​ ​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​កុលបុត្រ​អ្នក​ប្រាថ្នា​ប្រយោជន៍​ ​គួរ​សិក្សា​នូវ​បុណ្យ​ ​ដែល​មានផល​បរិបូណ៌​ ​មាន​វិបាក​ជា​សុខ​ ​គឺ​គួរ​ចំរើន​ទាន​ផង​ ​ការប្រព្រឹត្តិ​ស្មើ​ ​គឺ​សីល​ផង​ ​មេត្តាចិត្ត​ផង​ ​លុះ​ចំរើន​ធម៌​ទាំង​ ​៣​ ​នេះ​ ​ដែល​មាន​អានិសង្ស​ជា​សុខ​ហើយ​ ​រមែង​ចូល​ទៅកាន់​លោក​ ​ដែល​ជា​សុខ​ ​ឥតមាន​ការបៀតបៀន​។​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី១​។​ ​
 [​៦១​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​នេះ​ ​មាន​ ​៣​។​ ​ចក្ខុ​ ​៣​ ​តើ​ដូចម្ដេច​។​ ​គឺ​មំសចក្ខុ​ ​១​ ​ទិព្វចក្ខុ​ ​១​ ​បញ្ញាចក្ខុ​ ​១​។​ ​
ថយ | ទំព័រទី ៦៩ | បន្ទាប់