[​៨​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​មិនដឹង​ច្បាស់​ ​មិនកំណត់​ដឹង​នូវ​មានះ​ ​មិន​ញុំាង​ចិត្ត​ឲ្យ​នឿយណាយ​ ​មិន​លះបង់​នូវ​មានះ​នោះ​ ​មិន​គួរ​ដើម្បី​អស់​ទុក្ខ​បាន​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​ដឹង​ច្បាស់​ ​កំណត់​ដឹង​នូវ​មានះ​ ​ញុំាង​ចិត្ត​ឲ្យ​នឿយណាយ​ ​លះបង់​នូវ​មានះ​នោះ​បាន​ ​ទើប​គួរ​ដើម្បី​អស់​ទុក្ខ​។​
 លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​ពួក​សត្វ​នេះ​ ​ជា​អ្នក​ប្រកបដោយ​មានះ​ ​ត្រូវ​មានះ​ចាក់ស្រែះ​ហើយ​ ​ត្រេកអរ​ក្នុង​ភព​ ​កាល​មិនកំណត់​ដឹង​មានះ​ ​តែង​មកកាន់​ភព​ថ្មីទៀត​ ​ចំណែក​ពួក​សត្វ​ណា​ ​លះបង់​មានះ​បាន​ហើយ​ ​ផុត​ស្រឡះ​ហើយ​ ​ព្រោះ​អស់​មានះ​ ​សត្វ​ទាំងនោះ​ ​គ្រប​សង្កត់​នូវ​គ្រឿង​ចាក់ស្រែះ​ ​គឺ​ ​មានះ​បាន​ហើយ​ ​កន្លង​បង់​នូវ​គ្រឿង​ចាក់ស្រែះ​ទាំងពួង​បាន​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នុ៎ះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៨​។​
ថយ | ទំព័រទី ៧ | បន្ទាប់