​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌិត​កាល​ប្រាថ្នា​សេចក្ដីសុខ​ ​៣​ ​យ៉ាងនេះ​ឯង​ ​គួរតែ​រក្សាសីល​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​បណ្ឌិត​កាល​ប្រាថ្នា​នូវ​សេចក្ដីសុខ​ ​៣​ ​យ៉ាង​ ​គឺ​សេចក្ដីសរសើរ​ ​១​ ​ការបាន​ទ្រព្យ​ ​១​ ​ការ​លះលោក​នេះ​ ​ហើយ​រីករាយ​ក្នុង​ស្ថានសួគ៌​ ​១​ ​គួរតែ​រក្សាសីល​។​ ​កាលបើ​បុគ្គល​មិន​ធ្វើបាប​ទេ​ ​តែ​ទៅ​សេពគប់​នឹង​បុគ្គល​ធ្វើបាប​ ​បុគ្គល​នោះ​ ​ត្រូវ​អ្នកផង​រង្កៀស​ព្រោះ​អំពើអាក្រក់​ផង​ ​តំណិះ​ដំនៀល​ ​រមែង​ចំរើន​ឡើង​ដល់​បុគ្គល​នោះ​ផង​។​ ​បុគ្គល​យក​បុគ្គល​បែប​ណា​ជា​មិត្រ​ផង​ ​សេពគប់​នូវ​មិត្ត​បែប​ណា​ផង​ ​បុគ្គល​នោះ​ឯង​ ​នឹង​ប្រាកដ​ស្មើដោយ​មិត្រ​នោះ​ ​ៗ​ ​ព្រោះ​ការ​នៅ​រួម​ ​នឹង​ក្លាយទៅជា​បែប​គ្នា​នោះ​ពិត​។​ ​បុគ្គល​បាប​ ​កាលបើ​បុគ្គល​ស្អាត​ដទៃ​ ​មក​សេពគប់​ហើយ​ ​បុគ្គល​បាប​ ​ត្រូវ​បុគ្គល​ស្អាត​ ​(​នោះ​)​ ​មក​ភប់ប្រសព្វ​ហើយ​ ​រមែង​ប្រឡាក់​ ​នូវ​បុគ្គល​អ្នក​មក​ភប់ប្រសព្វ​ ​(​នោះ​)​ ​ដែលគេ​មិនបាន​ប្រឡាក់​ ​(​ដោយ​បាបធម៌​)​ ​ផង​ ​ដូច​ព្រួញ​ ​ដែលគេ​លាបថ្នាំ​ពិស​ ​កាល​ប្រឡាក់​នូវ​បំពង់ព្រួញ​ដូច្នោះឯង​។​ ​អ្នកប្រាជ្ញ​ ​ព្រោះ​ខ្លាច​ការ​ប្រឡាក់​ ​(​ដោយ​បាប​)​ ​ទើប​មិន​យក​បុគ្គល​បាប​ជា​សំឡាញ់​ឡើយ​។​
ថយ | ទំព័រទី ៩០ | បន្ទាប់