លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងសុន្ទរិកភារទ្វាជព្រាហ្មណ៍ ដោយគាថាដូច្នេះថា
[៤៦] តថាគតមិនមែនជាព្រាហ្មណ៍ មិនមែនជារាជបុត្ត មិនមែនជាវេស្សៈ ឬជាវណ្ណៈណាមួយ ក៏មិនមែន តថាគតបានកំណត់ដឹងនូវគោត្ររបស់ពួកបុថុជ្ជន ហើយជាអ្នកមិនមានកង្វល់ ប្រព្រឹត្តទៅដោយប្រាជ្ញាក្នុងលោក តថាគត ជាអ្នកអាស្រ័យនៅនឹងសង្ឃាដិ មិនមានសេចក្តីប្រកាន់ ប្រាសចាកសក់ មានចិត្តត្រជាក់ មិនជាប់ចំពាក់នឹងពួកមនុស្សក្នុងលោក (ម្នាលព្រាហ្មណ៍ ថ្វីក៏) អ្នកមកសាកសួរប្រស្នាចំពោះគោត្រ ដ៏មិនសមគួរនឹងតថាគត។
(ព្រាហ្មណ៍ក្រាបទូលថា) បពិត្រអ្នកដ៏ចំរើន ពួកព្រាហ្មណ៍តែងសាកសួរជាមួយនឹងពួកព្រាហ្មណ៍ថា អ្នកដ៏ចំរើន ជាព្រាហ្មណ៍ ឬមិនមែនទេ។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) បើអ្នកនិយាយថា ខ្លួនអ្នកជាព្រាហ្មណ៍ ហើយនិយាយថា តថាគត មិនមែនជាព្រាហ្មណ៍ទេ។ ព្រោះហេតុនោះ