​តថាគត​ ​សូម​សួរ​នូវ​សាវិត្តិសាស្រ្ត​ ​ដែល​មាន​បទ​ ​៣​ ​មាន​អក្ខរៈ​ ​២៤​ ​នឹង​អ្នក​។​
 (​ព្រាហ្មណ៍​ក្រាបទូល​សួរ​ថា​)​ ​ពួក​ឥសី​ ​មនុស្ស​ ​ក្សត្រិយ៍​ ​និង​ព្រាហ្មណ៍​ជាច្រើន​ ​ក្នុង​លោក​នេះ​ ​អាស្រ័យហេតុ​ដូចម្តេច​ ​ទើប​តាក់តែង​នូវ​គ្រឿ​ងយ័ញ្ញ​ ​ចំពោះ​ពួក​ទេវតា​។​
 (​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​)​ ​តថាគត​ពោល​ថា​ ​បុគ្គល​ណា​ ​ដល់​នូវ​ទីបំផុត​នៃ​វដ្ត​ទុក្ខ​ ​ដល់​នូវ​វេទ​ ​(​បុគ្គល​នោះ​)​ ​គប្បី​បាន​នូវ​គ្រឿងបូជា​របស់​ជន​ណា​ ​ក្នុង​កាល​ជាទី​បូជា​ ​គ្រឿងបូជា​របស់​ជន​នោះ​ ​រមែង​សម្រេច​ ​គឺ​មានផល​ច្រើន​។​
 (​ព្រាហ្មណ៍​ ​ក្រាបទូល​ថា​)​ ​ខ្ញុំ​ព្រះអង្គ​ ​បើ​ឃើញ​បុគ្គល​ណាមួយ​ ​ជា​អ្នក​ដល់​នូវ​វេទ​ ​ប្រហែល​នឹង​ព្រះអង្គ​ ​គ្រឿងបូជា​របស់ខ្ញុំ​ព្រះអង្គ​នោះ​ ​គង់​សម្រេច​ដោយពិត​ ​ព្រោះ​មក​ពី​ខ្ញុំ​ព្រះអង្គ​ ​មិនបាន​ជួបប្រទះ​នឹង​ពួក​ជន​ប្រហែល​នឹង​ព្រះអង្គ​ ​ទើប​ជន​ឯទៀត​ ​បរិភោគ​នូវ​នំ​ឈ្មោះ​បូរ​ឡា​សៈ​របស់ខ្ញុំ​ព្រះអង្គ​។​
ថយ | ទំព័រទី ១៤៦ | បន្ទាប់