​(​ព្រះមានព្រះភាគ​ត្រាស់​ថា​)​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះហេតុនោះ​ឯង​ ​អ្នក​ត្រូវការ​ដោយ​ប្រយោជន៍​ ​គួរ​អ្នក​ចូល​ទៅ​សួរ​នូវ​បុគ្គល​អ្នក​ស្ងប់​រម្ងាប់​ ​ប្រាសចាក​ផ្សែង​ ​គឺ​សេចក្តី​ក្រោធ​ ​មិន​មានទុក្ខ​ ​មិន​មាន​សេចក្តី​ប្រាថ្នា​ ​អ្នក​មុខ​ជា​នឹង​បាន​លោកអ្នក​មាន​ប្រាជ្ញា​ល្អ​ក្នុង​សាសនា​នេះ​មិនខាន​។​
 (​ព្រាហ្មណ៍​ ​ក្រាបទូល​ថា​)​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ត្រេកអរ​នឹង​គ្រឿ​ងយ័ញ្ញ​ ​ចង់​បូជា​គ្រឿ​ងយ័ញ្ញ​ ​ខ្ញុំ​ព្រះអង្គ​មិនដឹង​ ​សូម​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រៀនប្រដៅ​ខ្ញុំ​ ​ការ​បូជា​ចំពោះ​បុគ្គល​ណា​ ​មានផល​ច្រើន​ ​សូម​ព្រះអង្គ​ប្រាប់​បុគ្គល​នុ៎ះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​)​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ប្រុង​សោតប្បសាទ​ ​តថាគត​នឹង​សំដែងធម៌​ដល់​អ្នក​ ​អ្នក​កុំ​សួរ​ជាតិ​ ​សួរ​តែ​ក្រិត្យ​គ្រឿង​ប្រព្រឹត្ត​ចុះ​ ​ភ្លើង​តែង​កើតអំពី​អុស​ ​ព្រះ​ខីណាសវ​មុនិ​ ​សូម្បី​ជា​អ្នកមាន​ត្រកូល​ថោកទាប​ ​រមែង​ជា​អ្នក​ទ្រទ្រង់​គុណ​ជា​អា​ជា​និយៈ​ ​ហាមឃាត់​ទោស​ ​ដោយ​ហិរិ​បាន​ដែរ​។​ ​
ថយ | ទំព័រទី ១៤៧ | បន្ទាប់