​(​បុគ្គល​ណា​)​ ​បាន​ទូន្មាន​ខ្លួន​ ​ដោយ​បរមត្ថ​សច្ចៈ​ ​ប្រកបដោយ​ការ​ទូន្មាន​ឥន្រ្ទិយ​ ​ជា​អ្នក​ដល់​នូវ​មគ្គញ្ញាណ​ទី​ ​៤​ ​ជាទីបំផុត​នៃ​វេទ​ ​បាន​ប្រព្រឹត្ត​មគ្គ​ព្រហ្មចរិយៈ​ចប់ហើយ​ ​ព្រាហ្មណ៍​ណា​ ​ប្រាថ្នា​បុណ្យ​ ​ហើយ​បូជា​ ​(​ព្រាហ្មណ៍​នោះ​)​ ​គួរឲ្យ​ទេយ្យធម៌​ ​ចំពោះ​បុគ្គល​នោះ​ ​តាមកាល​គួរ​។​ ​ពួក​ជន​ណា​ ​បាន​លះបង់​កាម​ទាំងឡាយ​ ​មិន​មាន​សេចក្តី​ប្រកាន់​ ​មានចិត្ត​សង្រួម​ត្រង់​ល្អ​ដូច​ខ្នារ​ ​ព្រាហ្មណ៍​ណា​ ​ប្រាថ្នា​បុណ្យ​ ​ហើយ​បូជា​ ​គួរឲ្យ​ទក្ខិណាទាន​ ​ចំពោះ​ពួក​ជន​នោះ​ ​ក្នុង​កាលគួរ​។​ ​ពួក​ជន​ណា​ ​ប្រាសចាក​តម្រេក​ ​មាន​ឥន្រ្ទិយ​តាំង​មាំ​ល្អ​ ​ដូចជា​ព្រះ​ចន្រ្ទ​ ​ផុត​ចាក​រាហុ​គ្រាះ​ ​ព្រាហ្មណ៍​គួរឲ្យ​ទក្ខិណាទាន​ ​ចំពោះ​ពួក​ជន​នោះ​ ​ក្នុង​កាលគួរ​។​ ​ពួក​ជន​ណា​ ​មិន​ជាប់​ចំពាក់​ ​ត្រាច់​ទៅ​ក្នុង​លោក​ ​មានស្មារតី​សព្វកាល​ ​លះបង់​នូវ​សេចក្តី​ប្រកាន់​ ​ព្រាហ្មណ៍​គួរឲ្យ​ទក្ខិណាទាន​ ​ចំពោះ​ពួក​ជន​នោះ​ ​ក្នុង​កាលគួរ​។​ ​
ថយ | ទំព័រទី ១៤៨ | បន្ទាប់