​កិលេស​ជា​គ្រឿង​ជាប់​ចំពាក់​ទាំងឡាយ​ ​មិន​មានដល់​ព្រះ​តថាគត​ណា​ ​ព្រះ​តថាគត​ណា​ ​កន្លង​ផុត​នូវ​កិលេស​ជា​គ្រឿង​ជាប់​ចំពាក់​ ​កាល​ពួក​សត្វ​ជាប់​ដោយ​មានះ​ ​ព្រះអង្គ​ក៏​មិន​ជាប់​ដោយ​មានះ​ ​បាន​កំណត់​ដឹង​នូវ​ទុក្ខ​ ​ព្រមទាំង​ខេត្ត​វត្ថុ​ ​គឺ​ហេតុ​ ​និង​បច្ច័យ​ ​ព្រះ​តថាគត​នោះ​ ​ទើប​គួរ​ទទួល​គ្រឿងបូជា​ ​ឈ្មោះ​បូរ​ឡា​សៈ​។​ ​ព្រះ​តថាគត​ណា​ ​មិន​អាស្រ័យ​នូវ​សេចក្តី​ប្រាថ្នា​ ​ឃើញ​នូវ​ព្រះនិព្វាន​ ​ជា​ធម៌​ស្ងប់ស្ងាត់​ ​ប្រព្រឹត្ត​កន្លង​នូវ​មិច្ឆាទិដ្ឋិ​ ​ដែល​ជន​ឯទៀត​គប្បី​ឲ្យដឹង​ ​ធម៌​ទាំងឡាយ​ណាមួយ​ ​ជា​អារម្មណ៍​ ​គឺជា​បច្ច័យ​ ​មិន​មានដល់​ព្រះ​តថាគត​ណា​ ​ព្រះ​តថាគត​នោះ​ ​ទើប​គួរ​ទទួល​គ្រឿងបូជា​ឈ្មោះ​ ​បូរ​ឡា​សៈ​។​ ​ធម៌​ទាំងឡាយ​ ​ទាំង​ខាងក្នុង​ ​និង​ខាងក្រៅ​មិន​មាន​ ​ដែល​ព្រះ​តថាគត​ណា​ ​បាន​ត្រាស់​ដឹង​ ​កំចាត់​បង់​ហើយ​ ​ជា​ធម៌​ដល់​នូវ​កិរិយា​តាំងនៅ​មិនបាន​ ​គឺថា​មិន​មាន​ ​ព្រះ​តថាគត​នោះ​ ​ជា​អ្នកមាន​ចិត្តស្ងប់​ ​មានចិត្ត​ផុត​ស្រឡះ​ ​ព្រោះ​អស់​ទៅ​នៃ​ឧបាទាន​ ​ទើប​គួរ​ទទួល​គ្រឿងបូជា​ ​ឈ្មោះ​បូរ​ឡា​សៈ​។​ ​
ថយ | ទំព័រទី ១៥១ | បន្ទាប់