​ព្រះ​តថាគត​ណា​ ​បានឃើញ​នូវ​ធម៌​ជាទី​អស់​ទៅ​នៃ​សំយោជនៈ​ផង​ ​ឃើញ​នូវ​ធម៌​ជាទី​អស់​ទៅ​នៃជា​តិ​ផង​ ​បាន​បន្ទោបង់​នូវ​គន្លង​នៃ​រាគៈ​ ​មិន​មាន​សេសសល់​ ​ជា​អ្នក​បរិសុទ្ធ​ ​មិន​មានទោស​ ​ប្រាសចាក​មន្ទិល​ ​ទាំង​មិន​មាន​សេចក្តី​ប្រាថ្នា​ ​ព្រះ​តថាគត​នោះ​ ​ទើប​គួរ​ទទួល​គ្រឿងបូជា​ ​ឈ្មោះ​បូរ​ឡា​សៈ​។​ ​ព្រះ​តថាគត​ណា​ ​មិនឃើញ​ខ្លួន​(​១​)​ ​ដោយខ្លួនឯង​ ​ជា​អ្នកមាន​ចិត្ត​តាំង​មាំ​ ​មានចិត្ត​ប្រព្រឹត្តទៅ​ត្រង់​ ​មានចិត្ត​នឹងធឹង​ ​ព្រះ​តថាគត​នោះ​ ​មាន​ព្រះទ័យ​មិន​រំភើប​ ​មិន​រឹងរូស​ ​មិន​សង្ស័យ​ ​ទើប​គួរ​ទទួល​គ្រឿងបូជា​ឈ្មោះ​ ​បូរ​ឡា​សៈ​។​ ​សភាវធម៌​ទាំងឡាយ​ ​ដែល​មាន​មោហៈ​ ​ជាហេតុ​ណាមួយ​ ​មិន​មានដល់​ព្រះ​តថាគត​ណា​ ​ព្រះ​តថាគត​ណា​ ​បានឃើញ​ដោយ​ប្រាជ្ញា​ ​ក្នុង​ធម៌​ទាំងឡាយ​ទាំងពួង​ ​ហើយ​ទ្រទ្រង់នូវ​សរីរៈ​ជាទីបំផុត​ ​ទាំង​សម្រេច​នូវ​សម្ពោធិញ្ញាណ​ ​ជា​គ្រឿង​ក្សេម​យ៉ាង​ប្រសើរ​ ​ព្រះអង្គ​មាន​សេចក្តី​បរិសុទ្ធិ​យ៉ាង​អស់ជើង​ ​ត្រឹម​ប៉ុណ្ណេះ​ ​
​(​១​)​ ​ឃើញ​តែត្រឹម​ខន្ធ​តែ​ប៉ុណ្ណេះ​។​
ថយ | ទំព័រទី ១៥២ | បន្ទាប់