​(​ពួក​ជន​ណា​)​ ​បាន​លះបង់​រាគៈ​ផង​ ​ទោសៈ​ផង​ ​មោហៈ​ផង​ ​មាន​អាសវៈ​អស់ហើយ​ ​មាន​មគ្គ​ព្រហ្មចារ្យ​ប្រព្រឹត្ត​រួចហើយ​ ​ព្រាហ្មណ៍​ ​គួរ​បរិច្ចាគ​ទក្ខិណាទាន​ ​ចំពោះ​ពួក​ជន​នោះ​ ​តាមកាល​គួរ​។​
 ការ​បិទបាំង​ទោស​ខ្លួន​ ​និង​ការ​ប្រកាន់​ ​មិន​មាននៅ​ក្នុង​ពួក​ជន​ណា​ដែល​មាន​អាសវៈ​អស់ហើយ​ ​មាន​មគ្គ​ព្រហ្មចារ្យ​ប្រព្រឹត្ត​រួចហើយ​ ​ព្រាហ្មណ៍​គួរ​បរិច្ចាគ​ទក្ខិណាទាន​ ​ចំពោះ​ពួក​ជន​នោះ​តាមកាល​គួរ​។​
 ពួក​ជន​ណា​ ​ប្រាសចាក​សេចក្តី​លោភ​ ​មិន​ប្រកាន់​ ​មិន​មាន​សេចក្តី​ប្រាថ្នា​ ​មាន​អាសវៈ​អស់ហើយ​ ​មាន​មគ្គ​ព្រហ្មចារ្យ​ប្រព្រឹត្ត​រួចហើយ​ ​ព្រាហ្មណ៍​គួរ​បរិច្ចាគ​ទក្ខិណាទាន​ ​ចំពោះ​ពួក​ជន​នោះ​ ​តាមកាល​គួរ​។​
 ​ពួក​ជន​ណា​ ​មិនដល់​នូវ​ការ​ធ្លាក់ចុះ​ ​ក្នុង​តណ្ហា​ទាំងឡាយ​ ​មិន​ប្រកាន់​ ​ហើយ​ឆ្លង​អន្លង់​បាន​ ​ព្រាហ្មណ៍​គួរ​បរិច្ចាគ​ទក្ខិណាទាន​ ​ចំពោះ​ពួក​ជន​នោះ​ ​តាមកាល​គួរ​។​
ថយ | ទំព័រទី ១៦០ | បន្ទាប់