និងសង្សារ(១) ចុតិ និងបដិសន្ធិទាំងពីរ បណ្ឌិតទាំងឡាយ ហៅបុគ្គលដែលមានធូលី គឺកិលេសទៅប្រាសហើយ អ្នកមិនមានទីទួល គឺកិលេស ស្អាតដោយវិសេស ដល់នូវព្រះនិព្វាន ជាគ្រឿងក្ស័យនៃជាតិនោះ ថាជាព្រះពុទ្ធ។
[៥៤] គ្រានោះ សភិយបរិព្វាជក មានចិត្តត្រេកអរខ្ពស់ឡើង កើតបីតិសោមនស្ស ត្រេកអរ រីករាយ ចំពោះភាសិតព្រះមានព្រះភាគ ហើយសួរប្រស្នានឹងព្រះមានព្រះភាគតទៅ
(សភិយបរិព្វាជក សួរថា) បណ្ឌិតទាំងឡាយ ហៅបុគ្គលអ្នកបានគុណវិសេសដូចម្តេច ថាជាព្រាហ្មណ៍ ថាជាសមណៈ ដោយហេតុដូចម្តេច អ្នកផងតែងហៅថា ជាអ្នកងូតលាង (កិលេស) ដោយប្រការដូចម្តេច ហៅថា នាគ តើដោយប្រការដូចម្តេច បពិត្រព្រះមានព្រះភាគ ព្រះអង្គ កាលបើខ្ញុំព្រះអង្គសួរហើយ សូមឆ្លើយឲ្យទាន។

(១) លំដាប់ខន្ធ ធាតុ អាយតនៈ។ ន័យមួយទៀតថា ពិចារណាកប្ប គឺសំវដ្តកប្ប វិវដ្តកប្បនេះ ជាបុព្វេនិវាសានុស្សតិញ្ញាណ សំសារ គឺចុតិ បដិសន្ធិសត្វ នេះជាចុតូបបាតញ្ញាណ អស់ធូលី គឺទីទួល អស់ជាតិ នេះជាអាសវក្ខយញ្ញាណ។