[៩១] ដោយបរិយាយដទៃទៀត មានដែរឬ។បេ។ តើមានដូចម្តេច ម្នាលភិក្ខុទាំងឡាយ ពួកអរូបល្អិតជាងពួករូប នេះជាអនុបស្សនា ទី ១ ព្រះនិព្វានជាធម៌ល្អិតជាងពួកអរូប នេះជាអនុបស្សនា ទី ២ ភិក្ខុអ្នកពិចារណាឃើញរឿយ ៗ នូវសភាពធម៌ ដែលជាគូនឹងគ្នា ដោយប្រពៃយ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់គាថាព័ន្ធដទៃ តទៅទៀតថា
ពួកសត្វណា តាំងនៅក្នុងរូបភពក្តី ពួកសត្វណា តាំងនៅក្នុងអរូបភពក្តី ពួកសត្វទាំងនោះ មិនស្គាល់ច្បាស់នូវព្រះនិព្វាន ជាអ្នកត្រឡប់មកកាន់ភពថ្មីទៀត មួយទៀត ពួកជនណា កំណត់ដឹងក្នុងរូប ឋិតនៅក្នុងអរូប មានចិត្តជឿស៊ប់ក្នុងព្រះនិព្វាន ជនទាំងនោះ ឈ្មោះថា មានមច្ចុសាបសូន្យហើយ។
[៩២] ដោយបរិយាយដទៃទៀត មានដែរឬ។បេ។ តើមានដូចម្តេច ម្នាលភិក្ខុទាំងឡាយ នាម និងរូបណា ដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ពិនិត្យឃើញថា នេះជារបស់ពិត