បុគ្គលដែលគេដឹងសុះសាយថា ជាបណ្ឌិត តាំងផ្តើមការប្រព្រឹត្តិម្នាក់ឯង លុះកាលខាងក្រោយមក បែរទៅជាប្រកបក្នុងមេថុនធម្មវិញ បណ្ឌិតនោះ នឹងសៅហ្មងដូចជនពាលដែរ។ អ្នកប្រាជ្ញ លុះជ្រាបទោសនុ៎ះហើយ គួរធ្វើនូវការប្រព្រឹត្តិម្នាក់ឯង ឲ្យមាំ ក្នុងសាសនានេះ ទាំងមុនទាំងក្រោយ កុំគប្បីសេពនូវមេថុនឡើយ។ បុគ្គលគប្បីសិក្សានូវវិវេកតែម្យ៉ាង ព្រោះវិវេកនុ៎ះ ប្រសើរផុតរបស់ព្រះអរិយៈទាំងឡាយ ប៉ុន្តែបុគ្គលមិនគប្បីសំគាល់ថា អាត្មាអញប្រសើរដោយវិវេកនោះទេ បុគ្គលនោះឯង ឈ្មោះថា ប្រតិស្ឋាននៅក្នុងទីជិតនៃព្រះនិព្វាន។ ពួកសត្វអ្នកជាប់នៅក្នុងកាមទាំងឡាយ តែងស្រឡាញ់អ្នកប្រាជ្ញ ដែលមានសេចក្តីស្ងប់ស្ងាត់ មិនអាឡោះអាល័យក្នុងកាមទាំងឡាយ ឆ្លងនូវអន្លង់បាន។
[១០២] ពួកសមណព្រាហ្មណ៍ដទៃក្នុងលោកនេះ តែងពោលសរសើរថា បរិសុទ្ធិ (សំដៅទិដ្ឋិរបស់ខ្លួន) តែមិនពោលថា បរិសុទ្ធិចំពោះលទ្ធិដទៃ (ក្រៅអំពីគ្រូរបស់ខ្លួន) សមណព្រាហ្មណ៍ជាច្រើន អាស្រ័យនឹងលទ្ធិណា តែងសរសើរថា ល្អក្នុងលទ្ធិនោះ
ចប់ តិស្សមេត្តេយ្យសូត្រ ទី៧។
បសូរសូត្រ ទី៨