បុគ្គលអ្នកដល់នូវវេទ គឺមគ្គ ៤ តែងមិនប្រព្រឹត្តទៅតាមទិដ្ឋិទេ បុគ្គលនោះ មិនត្រឡប់មកកាន់មានះ ដោយការប៉ះពាល់ទេ បុគ្គលនោះ មិនប្រព្រឹត្តទៅតាមអំណាចនៃតណ្ហា ទិដ្ឋិនោះទេ បុគ្គលនោះ មិនងាយអ្នកណាដឹកនាំដោយកម្ម ឬដោយអារម្មណ៍ដែលឮបានឡើយ បុគ្គលនោះ មិនចូលទៅនៅអាស្រ័យក្នុងនិវេសនៈ គឺតណ្ហា និងទិដ្ឋិទេ។ កិលេសគ្រឿងរួបរឹតទាំងឡាយ តែងមិនមានដល់បុគ្គលអ្នកប្រាសចាកកាមសញ្ញា (ជាដើម) មោហៈ (សេចក្តីភាន់ច្រឡំ) តែងមិនមានដល់បុគ្គលអ្នកផុតស្រឡះ (ចាកកិលេសទាំងពួង) ព្រោះវិបស្សនាបញ្ញា បុគ្គលទាំងឡាយណា ប្រកាន់មាំនូវកាមសញ្ញាជាដើមក្តី ប្រកាន់មាំនូវទិដ្ឋិក្តី បុគ្គលពួកនោះ រមែងព្យាយាមប្រព្រឹត្តនូវកាមាធិករណ៍ ឬធម្មាធិករណ៍ នូវគ្នានឹងគ្នាក្នុងលោក។
[១០៤] (ព្រះពុទ្ធនិម្មិត ត្រាស់សួរព្រះសម្ពុទ្ធថា) បុគ្គលអ្នកមានទស្សនៈដូចម្តេច មានសីលដូចម្តេច ដែលព្រះអង្គត្រាស់ហៅថា អ្នកស្ងប់រម្ងាប់ បពិត្រព្រះគោតម ព្រះអង្គ ដែលខ្ញុំសួរហើយ សូមបា្រប់នូវឧត្តមជននោះ។
ចប់ មាគន្ទិយសូត្រ ទី៩។
បុរាភេទសូត្រ ទី១០
[១០៤] (ព្រះពុទ្ធនិម្មិត ត្រាស់សួរព្រះសម្ពុទ្ធថា) បុគ្គលអ្នកមានទស្សនៈដូចម្តេច មានសីលដូចម្តេច ដែលព្រះអង្គត្រាស់ហៅថា អ្នកស្ងប់រម្ងាប់ បពិត្រព្រះគោតម ព្រះអង្គ ដែលខ្ញុំសួរហើយ សូមបា្រប់នូវឧត្តមជននោះ។