(ព្រះពុទ្ធនិមិ្មតសួរថា) អារម្មណ៍ជាទីត្រេកអរ និងមិនជាទីត្រេកអរ កើតមកអំពីអ្វី កាលបើអ្វីមិនមាន ទើបអារម្មណ៍ទាំងនុ៎ះ មិនមានដែរ អត្ថ គឺសេចក្តីវិនាស និងសេចក្តីចំរើន (នៃអារម្មណ៍ជាទីត្រេកអរ និងមិនជាទីត្រេកអរ) ណា អត្ថនោះ តើកើតមកអំពីធម៌ណា សូមព្រះអង្គសំដែងប្រាប់ដល់ខ្ញុំឲ្យទាន។ (ព្រះសម្ពុទ្ធ ត្រាស់តបថា) អារម្មណ៍ជាទីត្រេកអរ និងមិនជាទីត្រេកអរ កើតមកអំពីផស្សៈ កាលបើផស្សៈមិនមាន ទើបអារម្មណ៍ទាំងនុ៎ះ មិនមាន អត្ថ គឺសេចក្តីវិនាស និងសេចក្តីចំរើន (នៃអារម្មណ៍ជាទីត្រេកអរ និងមិនជាទីត្រេកអរ) ណា អត្ថនោះ កើតមកអំពីផស្សៈនេះ តថាគតសំដែងប្រាប់ដល់អ្នក (ដូច្នេះ)។ (ព្រះពុទ្ធនិម្មិត សួរថា) ចុះផស្សៈក្នុងលោក កើតមកអំពីអ្វី មួយទៀត សេចក្តីហួងហែង កើតមកអំពីអ្វី កាលបើអ្វីមិនមាន សេចក្តីប្រកាន់ថា របស់អញ ៗ ទើបមិនមាន កាលបើអ្វីមិនមាន ផស្សៈទាំងឡាយ ទើបមិនពាល់ត្រូវ។ (ព្រះសម្ពុទ្ធ ត្រាស់តបថា) ផស្សៈ (កើតឡើង) ព្រោះអាស្រ័យនាម និងរូប សេចក្តីហួងហែង កើតមកអំពីឥច្ឆា