បុគ្គលជាបណ្ឌិត បរិបូណ៌ដោយការឃើញដ៏ប្រសើរ ពិចារណាឃើញច្បាស់ នូវសេចក្តីវិនាសទាំងនុ៎ះក្នុងលោក បណ្ឌិតនោះ រមែងគប់រកនូវលោក ដែលមានសេចក្តីសុខដ៏ក្សេមក្សាន្ត(១) ។
ចប់ បរាភវសូត្រ ទី៦។
(១) បាលីថា សិវំ ក្នុងទីឯទៀតៗ បានដល់ព្រះនិព្វាន តែក្នុងទីនេះ អដ្ឋកថាប្រាប់ថា បានដល់សេចក្តីសុខក្សេមក្សាន្ត ក្នុងមនុស្ស និងទេវតា។