សុត្តន្ត​បិដក​
​ខុទ្ទកនិកាយ​ ​សុត្តនិបាត​
​តតិយ​ភាគ​


​សូម​នមស្ការ​ ​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​។​

​ឧរគ​វគ្គទី​ ​១​
​ឧរគ​សូត្រ​ទី​ ​១​

 ​[​១​]​ ​ភិក្ខុ​ណា​ ​បន្ទោបង់​សេចក្តី​ក្រោធ​ ​ដែល​ឆួល​ឡើង​ហើយ​ ​ដូច​បុគ្គល​បន្សាបពិស​ពស់​ ​ដែល​ជ្រាប​ទៅ​ដោយ​ឱសថ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​លះបង់​ត្រើយ​ខាងអាយ​(​១​)​ ​ដូច​ពស់​សក​សំណក​ចាស់​ ​គ្រាំគ្រា​ចេញ​។​ ​ភិក្ខុ​ណា​ ​ផា្តច់​បង់​រាគៈ​ ​មិន​មាន​សេសសល់​ ​ដូច​គេ​កាត់​ផ្កាឈូក​ ​ដែល​ដុះ​ក្នុង​ស្រះ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​លះបង់​ត្រើយ​ខាងអាយ​ ​ដូច​ពស់​សក​សំណក​ចាស់​ ​គ្រំា​គ្រា​ចេញ​។​
​(​១​)​ ​ពាក្យ​ថា​ ​ត្រើយ​ខាងអាយ​ ​បាន​ដល់​សំយោជនៈ​ ​៥​ ​យ៉ាង​ ​ជា​ចំណែកខាង​ក្រោម​ ​ព្រោះថា​ ​សំយោជនៈ​ទាំងនេះ​ ​ជាហេតុ​នាំ​សត្វ​ឲ្យ​ខក​នៅក្នុង​សង្សារវដ្ត​។​ ​អដ្ឋកថា​។​
ទំព័រទី ១ | បន្ទាប់