​[​៣៧​]​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​សូម​សួរ​ព្រះ​សាស្តា​ ​ព្រះអង្គ​មាន​បញ្ញា​មិន​ខ្សោយ​ខ្សោ​ក​ថោកទាប​ ​ភិក្ខុ​ណា​ ​ជា​អ្នក​កាត់​ផ្តាច់​នូវ​សេចក្តី​សង្ស័យ​ក្នុង​បច្ចុប្បន្ន​ ​មាន​កេរ្តិ៍ឈ្មោះ​ ​មានយស​ ​មានចិត្ត​ត្រជាក់​ ​បាន​ធ្វើ​មរណកាល​ក្នុង​អ​គ្គា​ឡ​វ​ចេតិយ​វិហារ​។​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ឈ្មោះ​របស់​ភិក្ខុ​ជា​ព្រាហ្មណ៍​នោះ​ ​ព្រះអង្គ​ទ្រង់​ប្រោស​ប្រទាន​ហើយ​ថា​ ​និគ្រោធ​កប្ប​ ​ភិក្ខុ​នោះ​ ​កាល​នមស្ការ​នូវ​ព្រះអង្គ​ ​ជា​អ្ន​ក​បា្រ​ថ្នា​នូវ​ការ​ផុត​ស្រឡះ​ ​(​ចាក​កិលេស​)​ ​បាន​ប្រារព្ធ​ព្យាយាម​ ​ឃើញ​នូវ​ធម៌​ដ៏​មាំ​។​ ​បពិត្រ​ព្រះ​សក្យៈ​ ​មាន​ចក្ខុ​ជុំវិញ​ ​គឺ​សព្វញ្ញុតញ្ញាណ​ ​ពួក​ខ្ញុំ​ព្រះអង្គ​ទាំងអស់គ្នា​ ​ចង់​ដឹង​នូវ​សាវ័ក​នោះ​ ​ពួក​ខ្ញុំ​ព្រះអង្គ​បាន​ប្រុង​ត្រចៀក​នឹង​ស្តាប់​ជាស្រេច​ហើយ​ ​ព្រះអង្គ​ជា​គ្រូ​របស់​ពួក​ខ្ញុំ​ព្រះអង្គ​ ​ព្រះអង្គ​ជា​បុគ្គល​ប្រសើរ​លើស​។​ ​បពិត្រ​ព្រះអង្គ​ ​អ្នក​មា​នបា្រ​ជ្ញា​ក្រាស់​ដូចជា​ផែនដី​ ​សូម​ព្រះអង្គ​កាត់​បង់​នូវ​សេចក្តី​សង្ស័យ​ ​របស់​ពួក​ខ្ញុំ​ព្រះអង្គ​ ​សូម​ទ្រង់​សំដែង​នូវ​សេចក្តី​នុ៎ះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​សូម​ទ្រង់​ត្រាស់​ប្រាប់​នូវ​ភិក្ខុ​ដែល​បរិនិព្វាន​ហើយ​។​ ​
ថយ | ទំព័រទី ១១១ | បន្ទាប់