ព្រោះ​អ្នកប្រាជ្ញ​បាន​ពោល​នូវ​ឧបោសថ​ប្រកបដោយ​អង្គ​ប្រាំបី​នុ៎ះ​ ​ថា​ជា​ឧបោសថ​ ​ដែល​ព្រះពុទ្ធ​ ​ព្រះអង្គ​ទ្រង់​ដល់​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ប្រកាស​ហើយ​។​ ​
 ព្រោះហេតុនោះ​ ​ជន​អ្នកមាន​ចិត្តជ្រះថ្លា​ ​រក្សា​ហើយ​ ​នូវ​ឧបោសថ​ ​ដែល​ប្រកបដោយ​អង្គ​ប្រាំបី​ ​ឲ្យ​មាន​សភាព​ពេញលេញ​ល្អ​ ​អស់​ថ្ងៃទី​ ​១៤​ ​ទី​ ​១៥​ ​និង​ថ្ងៃទី​ ​៨​ ​នៃ​បក្ខ​ផង​ ​អស់​បា​ដិ​ហា​រិក​បក្ខ​ផង​(​១​)​ ​។​
 ន័យ​មួយទៀត​ ​វិញ្ញូ​ជន​ដែល​បាន​រក្សា​ឧបោសថ​ ​អំពី​ព្រឹក​ហើយ​ ​គួរ​មានចិត្ត​ជ្រះថ្លា​រីករាយ​ ​អង្គាស​ភិក្ខុសង្ឃ​ដោយ​បាយ​ ​និង​ទឹក​តាម​សមគួរ​។​
 វិញ្ញូ​ជន​នោះ​ ​គួរ​ចិញ្ចឹម​មាតាបិតា​ដោយ​ធម៌​ ​គួរ​ប្រកប​ជំនួញ​ដែល​ប្រកបដោយ​ធម៌​ ​គ្រហស្ថ​អ្នក​មិន​ប្រមាទ​ ​ប្រព្រឹត្ត​វត្ត​បែបនេះ​ ​រមែង​ទៅ​កើត​ ​ក្នុង​ពួក​ទេវតា​ ​ឈ្មោះ​ថា​សយ​ម្ប​ភា​ ​(​ទេវតា​មាន​ពន្លឺ​ផ្សាយ​ចេញ​អំពី​ខ្លួន​)​។​

​ចប់​ ​ធម្មិក​សូត្រ​ ​ទី១៤​។​
​ចប់​ ​ចូឡ​វគ្គ​ ​ទី២​។​


​(​១​)​ ​រវាង៥ខែ​ ​គឺ​តាំងពី​ខែ​អាសាធ​ ​ដល់​ខែកត្តិក​ ​ហៅថា​ ​បា​ដិ​ហា​រិក​បក្ខ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១២៩ | បន្ទាប់