​ពួក​ទូត​ ​៣​ ​នាក់​ ​លុះ​បានឃើញ​ហើយ​ ​ក៏​ចូល​ទៅ​រក​ព្រះអង្គ​ដែល​ទៅ​គង់​ក្នុង​ទីនោះ​ ​ចំណែក​ទូត​ម្នាក់​ ​បាន​មក​ក្រាបទូល​ស្តេច​ថា​ ​បពិត្រមហារាជ​ ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ញកភ្នំ​បណ្ឌវៈ​ ​បែរមុខ​ទៅ​ខាងកើត​ ​(​ឥត​រន្ធត់​)​ ​ដូច​ខ្លាធំ​ ​គោ​ឧសភៈ​ ​និង​សីហៈ​។​ ​លុះ​ព្រះ​មហាក្សត្រិយ៍​ ​ទ្រង់ព្រះ​សណ្តាប់​ពាក្យ​រាជទូត​ហើយ​ ​ទ្រង់​ប្រញាប់​រួសរាន់​ ​យាង​ចេញទៅ​កាន់​ភ្នំ​បណ្ឌវៈ​ដោយ​ព្រះរាជ​យាន​ដ៏​ប្រសើរ​។​ ​ព្រះ​មហាក្សត្រិយ៍​នោះ​ ​លុះ​ទ្រង់​យាង​ផុត​ទី​ដែល​ទៅ​ដោយ​យាន​ហើយ​ ​ក៏​ចុះ​ចាក​យាន​ ​ស្តេច​ចូល​ទៅ​ដោយ​ព្រះបាទ​ ​បាន​ដល់ហើយ​ ​ក៏​ចូល​ទៅ​រក​ព្រះពោធិសត្វ​។​ ​ព្រះរាជា​ ​ទ្រង់​គង់​ហើយ​ ​ទ្រង់​ថ្លែង​សំណេះសំណាល​ ​ដោយ​ព្រះបន្ទូល​គួរ​រឭក​ ​លុះ​ទ្រង់​បញ្ចប់​ព្រះបន្ទូល​នោះ​ហើយ​ ​ត្រាស់​សេចក្តី​នេះ​ថា​ ​ខ្លួន​លោក​នៅ​កំពុង​ពេញវ័យ​ ​នៅក្មេង​ ​កំលោះ​ជំទង់​ ​ទើប​កើតឡើង​បាន​ត្រឹមតែ​បឋមវ័យ​ ​នៅ​ជំទង់​បរិបូណ៌​ដោយ​សម្បុរ​ ​និង​កំពស់​ ​ដូចជា​មាន​ជាតិ​ជា​ក្សត្រិយ៍​ ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់