​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វាចា​ប្រកបដោយ​អង្គ​ ​៤​ ​នេះឯង​ ​ឈ្មោះថា​ជា​សុភាសិត​ ​មិនមែន​ជា​ទុព្ភាសិត​ឡើយ​ ​ជា​វាចា​មិន​មានទោស​ផង​ ​ដែល​ពួក​វិញ្ញូ​ជន​មិន​គប្បី​តិះដៀល​ផង​។​
 ព្រះមានព្រះភាគ​ ​បាន​ត្រាស់​នូវ​សូត្រ​នេះ​ ​លុះ​ព្រះ​សុគត​ជា​សាស្តា​ ​ទ្រង់​ត្រាស់​នូវ​សូត្រ​នេះ​ហើយ​ ​ទ្រង់​ត្រាស់​នូវ​គាថា​ព័ន្ធ​នេះ​ ​ក្នុង​លំដាប់​តទៅ​ថា​
 ​ពួកសប្បុរស​បាន​ពោល​នូវ​វាចា​ជា​សុភាសិត​ដ៏​ឧត្តម​ ​(​នោះ​ជាទី​ ​១​)​ ​ពោល​នូវ​វាចា​ជា​ធម៌​ ​មិន​ពោល​នូវ​វាចា​មិនមែន​ជា​ធម៌​ ​នោះ​ជាទី​ ​២​ ​ពោល​វាចា​គួរ​ស្រឡាញ់​ ​មិន​ពោល​វាចា​ដែល​មិន​គួរ​ស្រឡាញ់​ ​នោះ​ជាទី​ ​៣​ ​ពោល​ពាក្យពិត​ ​មិន​ពោល​ពាក្យ​ឡេះឡោះ​ ​នោះ​ជាទី​ ​៤​។​
 [​៤៤​]​ ​លំដាប់នោះ​ឯង​ ​ព្រះ​វង្គី​សៈ​ដ៏​មាន​អាយុ​ ​ក្រោក​ចាក​អាសនៈ​ ​ព័ទ្ធ​ចីវរ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ព្រះមានព្រះភាគ​ ​រួច​ក្រាបបង្គំទូល​
ថយ | ទំព័រទី ១៤១ | បន្ទាប់