​ចេញទៅ​។​ ​លំដាប់នោះ​ ​ព្រះ​សេ​លៈ​ដ៏​មាន​អាយុ​ ​ព្រមទាំង​បរិស័ទ​ ​គេច​ចេញទៅ​ ​(​ចាក​ពួក​)​ ​តែម្នាក់ឯង​ ​ៗ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​មានចិត្ត​ស្លុង​ទៅ​ ​(​កាន់​ព្រះនិព្វាន​)​ ​កុលបុត្រ​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ដល់​អនុត្តរធម៌​ណា​ ​មិនយូរ​យារ​ប៉ុន្មាន​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​អនុត្តរធម៌​នោះ​ ​ជាទីបំផុត​នៃ​ព្រហ្មចរិយៈ​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រសើរ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ប្រព្រឹត្ត​ចប់ហើយ​ ​សោឡស​កិច្ច​ ​ដែល​គួរ​ធ្វើ​ ​អាត្មាអញ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ព្រះ​សេ​លៈ​ដ៏​មាន​អាយុ​ ​ព្រមទាំង​បរិស័ទ​ ​ក៏​រាប់​ថា​ ​ជា​ព្រះអរហន្ត​មួយ​រូប​ដែរ​។​ ​គ្រានោះ​ ​ព្រះ​សេ​លៈ​ដ៏​មាន​អាយុ​ ​ព្រមទាំង​បរិស័ទ​ ​ចូល​សំដៅ​ទៅត្រង់​ទី​ដែល​ព្រះមានព្រះភាគ​គង់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ធ្វើ​ចីវរ​ឆៀង​ស្មា​ម្ខាង​ ​រួច​ប្រណម្យ​អញ្ជលី​ទៅត្រង់​ទី​ដែល​ព្រះមានព្រះភាគ​គង់​ ​ហើយ​បាន​ទូល​ព្រះមានព្រះភាគ​ដោយ​គាថា​ដូច្នេះ​ថា​
ថយ | ទំព័រទី ២០១ | បន្ទាប់