​ពួក​សត្វ​ដែល​កើត​ហើយ​ ​រមែង​មិន​ស្លាប់​ ​ដោយ​សេចក្តី​ព្យាយាម​ណា​ ​សេចក្តី​ព្យាយាម​នោះ​ ​មិន​មាន​ឡើយ​ ​កាល​ដល់​នូវ​សេចក្តី​គ្រាំគ្រា​ហើយ​ស្លាប់​ ​តែង​មាន​ ​ព្រោះ​ពួក​សត្វ​ទាំងឡាយ​ ​មាន​យ៉ាងនេះ​ ​ជា​ធម្មតា​។​ ​ផ្លែឈើ​ទាំងឡាយ​ដែល​ទុំ​ហើយ​ ​តែង​មាន​ភ័យ​អំពី​ការ​ជ្រុះ​ ​ក្នុង​ពេលព្រឹក​ ​យ៉ាងណាមិញ​ ​សត្វ​ទាំងឡាយ​ដែល​កើត​ហើយ​ ​តែង​មាន​សេចក្តី​ភ័យ​អំពី​សេចក្តី​ស្លាប់​ ​អស់​កាល​ជានិច្ច​ ​យ៉ាងនោះ​ដែរ​។​ ​ភាជន៍​ដី​ទាំងឡាយ​ ​ដែល​ស្មូនឆ្នាំង​ធ្វើ​ហើយ​ ​ភាជន៍​ទាំងអស់​នោះ​ ​សុទ្ធតែ​មាន​កិរិយា​បែក​ជាទីបំផុត​ ​យ៉ាងណាមិញ​ ​ជីវិត​របស់​សត្វ​ទាំងឡាយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ពួក​ជន​ណា​ ​ក្មេង​ក្តី​ ​ចាស់​ក្តី​ ​ពាល​ក្តី​ ​បណ្ឌិត​ក្តី​ ​ពួក​ជន​ទាំងអស់​នោះ​ ​តែង​លុះ​ក្នុង​អំណាច​នៃ​មច្ចុ​ ​ពួក​ជន​ទាំងអស់​ ​មាន​មច្ចុ​នៅ​ស្ទាក់​ខាងមុខ​។​ ​កាល​ពួក​ជន​ទាំងនោះ​ ​ត្រូវ​មច្ចុ​គ្រប​សង្កត់​ហើយ​ ​កាល​ទៅ​ក្នុង​បរលោក​ ​បិតា​ការពារ​បុត្រ​មិនបាន​ ​ឬ​ពួក​ញាតិ​ ​ក៏​ការពារ​ញាតិ​មិនបាន​។
ថយ | ទំព័រទី ២០៣ | បន្ទាប់